Connect with us

កម្សាន្ត

ឱ្យហេតុមែន ! គូម៉ា និង គូស្នេហ៍ ទៅធ្វើអ្នកកំដរការគេ ឥឡូវដល់វេនខ្លួនឯងបាត់

on

Advertisement

នៅក្នុង​ពិធីមង្គលការ​របស់​តារា​សម្តែង លី​ឈី កាលពីពេល​ថ្មីៗ​នេះ ម៉ៅ គឹម​ធីតា និង គូ​ម៉ា បានធ្វើ​ជា​កូន​កំដរ​ស្រី​ប្រុស​យ៉ាង​ស្រស់ស្អាត​ដែល​នេះ​ជា​លើកដំបូង ហើយ​ដែល​អ្នក​ទាំង​ពីរបាន​ដឹក​ដៃ​គ្នា​ធ្វើ​កូន​កំដរ​រួមគ្នា​បែបនេះ ។ ជាមួយនិង​វត្តមាន​រួមគ្នា​នោះ​ក៏​មានការ​បង្ហើប​ប្រាប់​ផងដែរ​ថា គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​ត្រៀមនឹង​ចូល​រោង​ក្នុងពេល​ឆាប់ៗ​នេះ ដូច្នេះហើយ​ទើប​គេ​សម្រេចចិត្ត​ធ្វើជា​កូន​កំដរ​រួមគ្នា​ទុកជា​អនុស្សាវរីយ៍ ។​

​ថ្វីត្បិតតែ​ជា​កូន​កំដរតែ ម៉ៅ គឹម​ធីតា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត មិន​ចាញ់កូន​ក្រមុំ​នោះទេ ។ ម៉ៅ គឹម​ធីតា បាន​រៀបរាប់​ប្រាប់ថា នេះ​ជា​លើកដំបូង​ហើយ ដែល​នាង​ និង គូ​ម៉ា បាន​ដឹក​ដៃ​គ្នា​ធ្វើជា​កូន​កំដរ ដោយសារតែ​មានការ​សំណូមពរ​ពី​មិត្តភក្តិ​សូមឱ្យ​ជួយ​គ្នា​ទើប​អ្នក​ទាំងពីរ​សុខចិត្ត​ទទួល​ធ្វើជា​អ្នក​កំដរ​តែម្តង ។

បន្ទាប់ពី​បានបង្ហាញ​មុខ​រួម​គ្នា្​ក្នុងនាម​ជា​អ្នក​កំដរ​មក ម៉ៅ គឹម​ធីតា បានបង្ហាញ​តម្រុយ​ថា នាង និង គូ​ម៉ា គ្រោង​មាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​យ៉ាងពិតប្រាកដ​មែន តែ​នាង​សុំ​មិន​បង្ហាញ​ប្រាប់​ពី​ពេលវេលា​នោះ​នៅឡើយ​ទេ ។ នេះ​ជា​លើកដំបូង​ហើយ​ដែល ម៉ៅ គឹម​ធីតា ប្រកាសថា​ខ្លួន​ជិត​មាន​ដំណឹង​ល្អ កន្លងមក​នាង​ព្យាយាម​មិន​និយាយ​អំពី​រឿង​នេះឡើយ ។ មិត្តភក្តិ​ជាច្រើន​នៅពេលដែល​ឮ ម៉ៅ គឹម​ធីតា បង្ហាញ​ប្រាប់ថា​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​នេះ ម្នាក់ៗ​សុទ្ធតែ​ចូលរួម​អបអរសាទរ​នាង​គ្រប់ៗ​គ្នា ។​

តើ ម៉ៅ គឹម​ធីតា នឹង​រៀបចំ​ពិធីមង្គលការ​របស់ខ្លួន​មាន​លក្ខណៈ​ធំដុំ​ដល់​កម្រិតណា ? បើតាម​ប្រភព​ស្និទ្ធ​ជាមួយ​នាង​បាន​លួច​ខ្សិ​ប​ប្រាប់ថា ម៉ៅ គឹម​ធីតា និង គូ​ម៉ា គ្រោង​នឹង​រៀបចំ​ពិធីមង្គលការ​របស់ខ្លួន​ធំដុំ​បំផុត ពីព្រោះ​កន្លងមក​អ្នក​ទាំងពីរ​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ​ច្រើនណាស់ ហើយក៏​ស្រមៃ​ថា ថ្ងៃ​ពិសេស​របស់ខ្លួន នឹងមិន​ឱ្យ​ចាញ់​មិត្តភក្តិ​ដែរ ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored