Connect with us

កម្សាន្ត

នី មុន្នីនាថ ចេញ​កើប​លុយ​ក្រោយ​សម្រស់​ប្រែប្រួល

on

Advertisement

​បាត់​មុខ នី មុន្នីនាថ អស់​ជាច្រើន​ខែ​ពី​សិល្បៈ​រហូត​មាន​ពាក្យ​ច​ចាម​អារ៉ាម​ថា នាង​មានបំណង​ចង់​ឈប់​ពី​សិល្បៈ​ក្រោយពី​ពើបប្រទះ​រឿងអាស្រូវ​ស្នេហា ទោះជា​យ៉ាងនេះ​ក្តី​ថ្មីៗ​នេះ នី មុន្នីនាថ បាន​លេចមុខ​នៅក្នុង​រឿង​ភាគ​ជា​បន្តបន្ទាប់ ។ នី មុន្នីនាថ ​ចាប់​ផ្តើមចេញ​កើប​លុយ​ជា​បណ្តើ​រហើយ​ក្រោយពី​សំងំ​ថែ​សម្ផស្ស​ឱ្យ​ស្រស់ស្អាត និង ​ប្លែក​ជាង​មុន ទាំងមុខមាត់ ទាំងសម្បុរស្បែក មើលទៅពិតជាស្រស់ថ្លា ថែមទាំងគួរឱ្យស្រឡាញ់ទៀត ។​

​បើតាម​ប្រភពព័ត៌មាន​ដែល​ស្គាល់គ្នា​ជាមួយ នី មុន្នីនាថ បានឱ្យដឹងថា តាមពិត​ជាច្រើន​ខែ​មកនេះ នី មុន្នីនាថ មិនបាន​បាត់​មុខ​ទៅណា​ឆ្ងាយ​ទេ គឺ​នាង​បាន​សំងំ​ថែរក្សា​សម្ផស្ស​ឱ្យ​ស្រស់ស្អាត​ជាង​មុន ដូច្នេះហើយ​ទើប​នាង​មិន​ទទួល​ការងារ​អ្វី​ទាំងអស់ ។ ជាមួយ​ការ​លេចមុខ​ឡើងវិញ​នេះ​យើង​ចាប់អារម្មណ៍​ឃើញថា នី មុន្នីនាថ ពិតជា​ស្រស់ស្អាត​ប្លែក ថែមទាំង​គួរឱ្យ​ស្រឡាញ់​ថែមទៀតផង សូម្បីតែ​មិត្តភក្តិ​ដែល​បាន​ជួប​មុខ​នាង ម្នាក់ៗ​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​នូវ​សម្រស់​របស់នាង ។​

​នី មុន្នីនាថ ផ្ទាល់​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា សម្រស់​នាង​ពិតជា​ប្លែក​មែន ពីព្រោះ​នាង​ទទួល​ការព្យាបាល​ និង ​ថែរក្សា​សម្រស់​នៅក្នុង​គ្លីនិក​មួយកន្លែង ។ ពេលនេះ នី មុន្នីនាថ ចាប់ផ្តើម​ចេញ​កើប​លុយ​ហើយ​ក្រោយពី​អាក់ខាន​មួយរយៈ ជាក់ស្តែង​ថ្មីៗ​នេះ​នាង​លេចមុខ​នៅក្នុង​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍បាយ័នទៀតផង ។ ឆាប់ៗ​ខាងមុខ​នាង​គ្រោង​នឹង​លេចមុខ​ក្នុង​រឿង​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ ។ នី មុន្នីនាថ បាន​និយាយថា នាង​គ្រោង​ថត​រឿង​ជាច្រើន​ទៀត​ក្នុង​ឆ្នាំ ២០១៩ នេះ មិន​ថា​រឿង​ដុំ និង ​រឿង​ភាគ ៕

​ដោយ ៖ អា​លី​ណា​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored