Connect with us

កម្សាន្ត

ម្តាយ សុភ័ក្ត្រ កុ​សុ​ម៉ា ទំលាយ​រឿង​មាន​អ្នក​ចូល​ដណ្តឹង​កូនស្រី !

on

Advertisement

​ថ្វិ​ដ្បិតតែ​មកទល់ពេលនេះ សុភ័ក្ត្រ កុ​សុ​ម៉ា មិនដែល​បង្ហាញថានាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​នរណាម្នាក់ៗ​ក្តី តែ​ថ្មីៗ​នេះ​ម្តាយ​របស់​នាង​បាន​បង្ហើបថា​ កូនស្រី​របស់ខ្លួន សុភ័ក្ត្រ កុ​សុ​ម៉ា ​កន្លងមក​មាន​គេ​ចូល​ស្តីដណ្តឹងចំនួន ២ លើក​មកហើយ តាំងពី​នាង​ទើប​តែមាន​វ័យ ១៩ ឆ្នាំ​ម្ល៉េះ ។​

​សុភ័ក្ត្រ កុ​សុ​ម៉ា និង ​ម្តាយ​របស់​នាង បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​កម្សាន្ត​មួយ​របស់​ទូរទស្សន៍បាយ័ន កាលពីពេល​ថ្មីៗ​នេះ ដោយ​ពិធីករ​បាន​សួរ​នូវ​សំណួរ​ចាក់​ដោត​ជាច្រើន ប៉ុន្តែ​សំណួរ​ដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាងគេ​គឺ សំណួរ​ដែល​សួរថា តើ សុភ័ក្ត្រ កុ​សុ​ម៉ា ធ្លាប់មាន​អ្នក​ចូល​ស្តីដណ្តឹង​ទេ ? ទាំង សុភ័ក្ត្រ កុ​សុ​ម៉ា ក៏ដូចជា​ម្តាយ​របស់នាងបាន​ឆ្លើយ​នូវ​ចម្លើយ​ថា Yes ដូចគ្នា ។​

​ម្តាយ​របស់ សុភ័ក្ត្រ កុ​សុ​ម៉ា បាន​ឆ្លើយថា ធ្លាប់មាន​គេ​ចូល​ស្តីដណ្តឹងចំនួន ២ លើក ដែល​លើកដំបូង​គឺ​នាង​មាន​វ័យ ១៨ ឆ្នាំ ប៉ុន្តែ​ដោយសារ​គិតថា​កូន​នៅ​ក្មេងខ្ចីពេក​ទើប​មិន​ខ្វល់​ពី​រឿង​រក​គូស្រករ​ឱ្យ​កូនស្រី ក្រោយមក​ក៏មាន​បុរស​ម្នាក់ទៀត​ចូល​ស្តីដណ្តឹង​នាង តែ​អ្នកស្រី​បដិសេធ ។

​មកទល់ពេលនេះ សុភ័ក្ត្រ កុ​សុ​ម៉ា នៅតែ​និយាយថា នៅ​ពុំទាន់​មាន​បុរស​ណា​ម្នាក់​ចូលមក​ធ្វើជា​ម្ចាស់​បេះដូង​របស់​នាង​នៅឡើយ ដោយសារ​នាង​ចង់​ចំណាយពេលវេលា​នៅក្នុង​ការងារច្រើនជាង​គិត​រឿង​ស្នេហា ទោះបី​ជាមាន​អ្នក​តាម​សារភាព​ស្នេហ៍​ចំពោះ​នាង​ក្តី គឺ​នាង​មិន​ចាប់អារម្មណ៍​ឡើយ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ សុភ័ក្ត្រ កុ​សុ​ម៉ា កាន់តែ​ស្រស់ស្អាត​ឡើងៗ មិនតែប៉ុណ្ណោះនាង​កំពុង​លេចមុខ​ខ្លាំង​នៅក្នុង​កម្មវិធី​ជាច្រើន សូម្បីតែ​ក្មេង​តូច​ក៏​ស្គាល់ និង ​ចូលចិត្ត​ការសម្តែងរបស់​នាង​ដែរ ៕

​ដោយ ៖ អា​លី​ណា

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored