Connect with us

កម្សាន្ត

Pon Nawasch ធ្វើខ្លួនយ៉ាងសាមញ្ញ ប៉ុន្តែស្រស់សង្ហាខ្លាំង ខណៈបង្ហាញខ្លួននៅប្រទេសជប៉ុន

on

Advertisement

តារា​សម្តែង​ប្រុស​ស្រករ​ក្រោយ Pon Nawasch ត្រឹមតែ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​អាច​ទទួលបាន​ការគាំទ្រ​ខ្ពស់​គួរឱ្យកត់សម្គាល់​ពី​មហាជន ដោយសារតែ​សមត្ថភាព ទេពកោសល្យ​សម្តែង ព្រមជាមួយ​រូបរាង​សង្ហា​សម្បូរ​មន្ត​ស្នេហ៍​របស់លោក ។​

​លោក Pon Nawasch ចាប់ផ្តើម​ធ្វើឱ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង និង ស្គាល់​ច្បាស់​តាមរយៈ​ការសម្តែង​ក្នុង​រឿង «​ត្រា​បាប​ពណ៌​ស៊ី​ជម្ពូ​» ដែល​បាន​បញ្ចាំង​ចប់​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ថៃ​កាលពី​កន្លងទៅនេះ ដោយ​រឿង​នោះបាន​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់លោក​ហក់​ឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់ ហើយ​ក្រោយ​សម្តែង​រឿង​ស្នេហា​នេះ​ចប់ តារា​សម្តែង Pon Nawasch ក៏​ទទួលបាន​ការងារ​យ៉ាង​ច្រើន​ពី​វិស័យ​សិល្បៈ​របស់​ប្រទេស​ថៃ​ផងដែរ ។​

​យ៉ាងណាមិញ​ងាក​ចេញពី​អាជីព​សិល្បៈ​បន្តិច ដោយ​ថ្មីៗ​នេះ​អ្នកគាំទ្រ​បានឃើញ​រូបភាព​ជាច្រើន​សន្លឹករ​បស់​តារា​សម្តែង​រូប​សង្ហា និង ញញឹម​ស្រស់ Pon Nawasch បង្ហាញ​វត្ត​មាននៅ​ប្រទេស​ជប៉ុន ជាមួយ​ការ​រំលេច​រូបភាព​នៃ​ទេសភាព​ជាច្រើន​ដល់​អ្នកគាំទ្រ​បាន​ទស្សនា ។ តាមរយៈ​រូបភាពនោះ តារា​សម្តែងប្រុសរូបនេះបានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​លើ​រូប​សម្រស់ និង ភាពស្រស់​សង្ហា​របស់លោក ។ បើទោះជា​ស្ថិតក្នុង​សម្លៀកបំពាក់​បែប​សាមញ្ញ ប៉ុន្តែ​លោក Pon Nawasch នៅតែមាន​ភាព​ទាក់ទាញ​ខ្ពស់ និង ជាទី​ចាប់អារម្មណ៍​របស់​អ្នកគាំទ្រ ទាំង​ក្នុង និង ក្រៅប្រទេស ៕

​ដោយ ៖ សាកល​
​រូបភាព ៖ ហ្វេ​ស​ប៊ុ​ក​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored