ទោះវ័យជ្រេបន្តិច តែកំពូលតួឯកស្រី ៣ ដួង ក្នុងទសវត្សរ៍ ៨០-៩០ នៅតែធ្វើឱ្យអ្នកគាំទ្រចាំមិនភ្លេច ព្រោះសមត្ថភាពខ្លាំង

Share This

នៅពេលដែលមហាជនបានឃើញការសម្តែងរបស់សិល្បការិនីស្រករក្រោយក្នុងតួអង្គកាចឆ្នាសឆ្នើម ក្រមិចក្រមើម កម្សត់ទឹកភ្នែក ម្តងៗ ពួកគេតែងតែនឹករឭកដល់តួឯកស្រីឆ្នើម ៣ ដួងនាទសវត្សរ៍ឆ្នាំ ៨០ និង ៩០ គឺអ្នកនាង អម្ពរ ទេវី អ្នកនាង ចាន់ តារាទី និង អ្នកនាង សុខ ស្រីមុំ ដោយអតីតតួឯកស្រីដ៏មានប្រជាប្រិយភាពទាំង ៣ ដួងនេះ បានឆក់យកដួងចិត្តប្រិយមិត្តអ្នកគាំទ្រយ៉ាងច្រើនលើសលប់កាលពីពេលកន្លង តាមរយៈទេពកោសល្យ និង ការសម្តែងដ៏ប៉ិនប្រសប់របស់ខ្លួន។ មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេមិនដែលភ្លេចតួឯកស្រី ៣ ដួងនេះទេ ដោយពួកគេនៅតែចងចាំ និង ចូលចិត្តរាល់ការសម្តែងរបស់ពួកគាត់ទាំងអស់។

១. អ្នកនាង អម្ពរ ទេវី

អ្នកនាង អម្ពរ ទេវី បានកើតនៅឆ្នាំ ១៩៧០ មានបងប្អូន ៥ នាក់។ អ្នកនាងគឺជាតារាសម្តែងរបស់ខ្មែរក្នុងទសវត្សរ៍ឆ្នាំ ៨០ ជាងរហូតដល់ឆ្នាំ ៩០ មួយរូប ដែលធ្វើឱ្យមហាជនទាំងក្នុង និង ក្រៅប្រទេសចាប់អារម្មណ៍វិស័យភាពយន្តរបស់កម្ពុជា។ ក្នុងរយៈពេលនៃអាជីព អ្នកនាងបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន ហើយខ្សែភាពយន្តដំបូងរបស់អ្នកនាងត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៨៨ ដោយចាប់ដៃគូសម្តែងជាមួយលោក សម វិជ្ជា។

បន្ទាប់ពី សម វិជ្ជា ស្លាប់បាត់នៅក្នុងឆ្នាំនោះ អ្នកនាង អម្ពរ ទេវី បានបន្តដើរតួសម្តែងភាគច្រើនជាមួយ ទេព រិន្ទដារ៉ា និង មានតារាប្រុសជាច្រើនរូបទៀត ដូចជាលោក ខៃ ប្រសិទ្ធិ ជាដើម។ អ្នកនាង អម្ពរ ទេវី ត្រូវបានមហាជនកត់ទុកជារាជិនីសម្តែងឆ្នើមប្រចាំទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ដោយសារមន្តស្នេហ៍នៃការសម្តែងរបស់អ្នកនាង មានភាពប៉ិនប្រសប់ និង ក្រមិចក្រមើម ទាក់ទាញគួរឱ្យចង់ទស្សនា។

២. អ្នកនាង ចាន់ តារាទី

អ្នកនាង ចាន់ តារាទី ជាតារាភាពយន្តមួយដួងដែលចាប់ផ្តើមរះឡើងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៨០។ អ្នកនាងចូលរួមសម្តែងបានជាច្រើនរឿង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងពិភពសិល្បៈភាពយន្ត ។ ទោះបីជាមានវ័យចំណាស់បនិ្តចក្តី ប៉ុន្តែអ្នកនាង ចាន់ តារាទី នៅតែចាប់អាជីពសិល្បៈសម្តែងភាពយន្តដដែល និង ពេលនេះអ្នកនាងក៏មានមុខរបររកស៊ីបន្ថែមពីលើអាជីពសិល្បៈទៀតផងដែរ។

អ្នកនាង ចាន់ តារាទី កន្លងមកក្រៅពីសម្តែងខ្សែភាពយន្តបានប្រមាណជាង ១០០ រឿងនោះ ក៏ធ្លាប់ចូលរួមសម្តែងចម្រៀងកាយវិការខារ៉ាអូខេថែមទៀត។ ដៃគូសម្តែងដ៏ស័ក្តិសមរបស់តារាសម្តែងជើងចាស់រូបនេះ មានដូចជា លោក ទេព រិន្ទដារ៉ូ លោក យស បូវណ្ណៈ លោក ខៃ ប្រសិទ្ធ ជាដើម។ តារាសម្តែងស្រីរូបនេះ ក៏មិនខុសពីអ្នកនាង អម្ពរ ទេវី ដែរ ដោយអ្នកនាងត្រូវបានមហាជនកោតសរសើរកប់ៗមាត់ពីទេពកោសល្យ និង ល្បិចសម្តែងដ៏ប៉ិនប្រសប់ដែលគ្មាននរណាអាចធ្វើដូចបានឡើយ។

៣. អ្នកនាង សុខ ស្រីមុំ

អ្នកនាង សុខ ស្រីមុំ ក៏ជាតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី ៨០ ដល់ទសវត្សរ៍ទី ៩០ ដែលមានទេពកោសល្យសម្ដែងយ៉ាងស័ក្តិសមឥតខ្ចោះក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ញើចសរសើរដែរ។ អ្នកនាងកើតនៅឆ្នាំ ១៩៧៣ និង ជាកូនទី ៤ ក្នុងចំណោមបងប្អូន ៦ នាក់។ ដោយសារតែទេពកោសល្យសម្តែងមានភាពប៉ិនប្រសប់ខ្លាំងនោះ អ្នកនាងត្រូវបានមហាជនជាច្រើនកោតសរសើរ និង លើកជាកំពូលតារាសម្តែងមួយដួងនាទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ហើយតារាប្រុសដែលសម្តែងសមនឹងអ្នកនាងជាងគេគឺលោក ខៃ ប្រសិទ្ធ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ