ចំណុចសំខាន់ៗ ជួយកាត់បន្ថយការឈឺពោះយូររបស់ស្រ្តី ក្នុងកំឡុងពេលសម្រាលកូន (វីដេអូ)
ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពស្ត្រីកំឡុងពេលសម្រាលកូន គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយជំរុញឱ្យការសម្រាលកូនរបស់ម្ដាយប្រកបទៅដោយរលូន និង មានសុវត្ថិភាព ។
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភពរោគស្ត្រីបានឱ្យដឹងថា នៅថ្ងៃត្រៀមសម្រាលកូន ស្ត្រីមិនគួរណាបរិភោគអាហារឆ្អែតពេក ឬរឹងពេកនោះទេ ព្រោះវាធ្វើឱ្យពិបាកក្នុងការរំលាយ លើសពីនេះ ស្ត្រីគួរកាត់បន្ថយនូវអារម្មណ៍តានតឹងតាមរយៈវិធីដកដង្ហើមផ្សេងៗ ការស្ដាប់ភ្លេង ឬធ្វើលំហាត់ប្រាណជាដើម ។
មួយវិញទៀត វេជ្ជបណ្ឌិតខាងលើក៏បានជម្រាបនូវវិធីសំខាន់ៗមួយចំនួនទៀតទាក់ទងនឹងដំណើរធ្វើយ៉ាងណាឱ្យការសម្រាលកូនប្រកបទៅដោយរលូន និង ឆាប់សម្រាលបំផុត ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងលើ ៖
ដោយ៖ បេប៊ី