ជំងឺ «បម្រុងក្រឡាភ្លើង» បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតម្ដាយ និង ទារក (វីដេអូ)
កម្មវិធី «ដឹងទេ?» តែងតែយកចិត្តទុកដាក់ចំពោះសុខភាពលោកអ្នក ជាពិសេសការថែទាំងសុខភាពម្ដាយ និង ទារក ។ តួយ៉ាងសប្ដាហ៍នេះ «ដឹងទេ?» បានបង្ហាញជូនប្រិយមិត្តនូវប្រធានបទថ្មីមួយទៀតដែលនិយាយពីជំងឺ «បម្រុងក្រឡាភ្លើង» ឱ្យម្ដាយគ្រប់រូបបង្កើននូវការយល់ដឹង និង ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺនេះ ។
ជំងឺ «បម្រុងក្រឡាភ្លើង» គឺជាការលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះរបស់ស្ត្រី រួមទាំងរោគសញ្ញាមួយចំនួនទៀតដូចជា ការហើមជើង ឬការមានជាតិប្រៃនៅក្នុងទឹកនោម ។ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ នៅមន្ទីរសំរាកព្យាបាល និង សម្ភព មាតា បានបញ្ជាក់ថា ជំងឺនេះ អាចបណ្ដាលមកពីសុកបញ្ចេញជាតិពុលខ្លាំង ធ្វើឱ្យប៉ះពាល់ដល់មុខងារជាច្រើននៅក្នុងរាងកាយស្ត្រី ។
ម្ដាយភាគច្រើនពុំសូវយល់ដឹងច្បាស់ពីជំងឺ «បម្រុងក្រឡាភ្លើង» នេះទេ ខណៈដែលជំងឺមួយនេះ អាចជះឥទ្ធិពលធ្ងន់ធ្ងរដល់អាយុជីវិតខ្លួនឯង និង ទារកនៅក្នុងផ្ទៃ ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់ពីជំងឺ «បម្រុងក្រឡាភ្លើង» ៖
ដោយ៖ បេប៊ី