ម្ដាយគ្រប់រូបគួរតែយល់ដឹងពីបញ្ហា «កន្ទួលក្រហម» លើស្បែកទារកទើបនឹងកើត ! (វីដេអូ)
ជាទូទៅ ស្បែកទារកដែលទើបនឹងកើត ងាយនឹងឡើងរោលខ្លាំងណាស់ ជាពិសេសការឡើង «កន្ទួលក្រហម» តែម្ដង ។ តែយ៉ាងណាសូមកុំព្រួយបារម្ភ ការឡើងរោលនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកឡើយ ព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយដោយខ្លួនឯង ។
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បានចែករំលែកចំណេះដឹងរបស់ខ្លួនទាក់ទងនឹងការឡើង «កន្ទួលក្រហម» លើស្បែកទារកទើបនឹងកើតទៅអ្នកម្ដាយគ្រប់រូប ដែលទាំងអស់មានចំនួន ៦ ចំណុចដូចជា កន្ទួលពណ៌ផ្កាឈូក ឬហៅថាមុនទារក , កន្ទួលក្រហមដែលមានចំណុចកណ្ដាលពណ៌ស ឬលឿង , កន្ទួលពណ៌សតូចៗដែលកើតនៅលើច្រមុះ និង មុខរបស់ទារក , ការឡើងលឿងលើស្បែក និង ភ្នែករបស់ទារក , ការឡើងកន្ទួលក្រហមដែលកើតលើប្រដាប់ភេទ និង គូថរបស់ទារក និង មួយចំណុចទៀតគឺការឡើយកន្ទួលក្រហមដែលស្ងួត រមាស់ ជាដើម ។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ក៏បានបង្ហាញពីវិធីបង្ការ ក៏ដូចជាកាត់បន្ថយការឡើងរោលនេះយ៉ាងលំអិតតាមរយៈវីដេអូខាងក្រោម ៖
ដោយ៖ បេប៊ី