Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកស្គាល់សត្វប្លែកៗលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ
ដឹងទេ ប្លែកៗ

មកស្គាល់សត្វប្លែកៗលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

អត្ថបទដោយ​៖ Trassi សីហា ៥, ២០២១

ធម្មជាតិ​ពិត​ជា​អស្ចារ្យ​ណាស់ ពេលខ្លះ សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ថា រុក្ខជាតិ និង​ភាវៈ​ប្លែកៗ កម្រ​ជួប​ប្រទះ​ជាច្រើន បាន​រស់រាន​មាន​ជីវិត​លើ​ភព​ផែន​ដី​យើង​នេះ ។ ខាង​ក្រោម​នេះ ជា​បណ្ដា​ពពួក​សត្វ​ចម្លែកៗ​មួយ​ចំនួន ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក ៖

១. ទន្សាយ lli Pika

ប្រភេទ​សត្វ​កម្រ និង​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ ត្រូវ​បាន​គេ​ហៅ​ថា “ទន្សាយ​វេទមន្ត” ។ lli Pika ថ្មីៗនេះ ត្រូវ​បាន​ថត​បាន​ជា​លើក​ដំបូង ក្នុង​ពេល ២០ ឆ្នាំ​មក​នេះ ។ វា​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ភ្នំ Tian Shan នៃ​ប្រទេស​ចិន ។

២. កង្កែប Pinocchio

សត្វ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​ហៅ​ថា “Spike-Nosed Tree Frog” ផង​ដែរ ។ នៅ​ពេល​ណា​កង្កែប​ឈ្មោល ព្យាយាម​ទាក់ទាញ​កង្កែប​ញី ឬ​ដឹង​ថា​មាន​សត្រូវ​មក​យាយី វា​ចាប់​ពន្លូត​ច្រមុះ​របស់​វា​មក​មុខ ដូច​ជា​តួអង្គ Pinicchio ដូច្នោះ​ដែរ ។

៣. ស្វា​ច្រមុះ​កំពិត

ពូជ​ស្វា​ដ៏​កម្រ​លើ​ពិភពលោក​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០១០ ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា ។ ដោយ​សារ​តែ​ច្រមុះ​របស់​វា មាន​លក្ខណៈ​ខុស​ពី​ច្រមុះ​ស្វា​ដទៃ សត្វ​ស្វា​ប្រភេទ​នេះ តែង​តែ​កណ្ដាស់ នៅ​ពេល​ដែល​មាន​មេឃ​ភ្លៀង ។

៤. ត្រី Pink Handfish

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ត្រី​ប្រភេទ​ថ្មី​ចំនួន ១៤ ដែល​មាន​​ព្រុយ​ដូច​ជា​ដៃ ហើយ​បច្ចុប្បន្ន​នេះ ៩ ប្រភេទ​ក្នុង​ចំណោម​ត្រី​ប្រភេទ​ថ្មី​ទាំង ១៤ នោះ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ។

៥. ប្រចៀវ​ស Honduran

ប្រចៀវ​ស​តូច​ៗ​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នេះ គឺ​រក​ឃើញ​នៅ​អាមេរិក​កណ្ដាល ដែល​ពួកគេ​រស់​នៅ​ផ្ដុំ​គ្នា​ក្នុង​ស្លឹក Heliconia ។ ប្រចៀវ​ប្រភេទ​នេះ ស៊ី​ផ្លែឈើ​ជា​ចំណី និង​អាច​លូតលាស់​ធំធាត់​បំផុត​ក្នុង​ទំហំ ៤.៧ សង់ទីម៉ែត្រ ។

៦. ត្រី​កញ្ចក់

ត្រី​កញ្ចក់ (Salp) គឺ​ជា​ប្រភេទ​ត្រី​ប្លង់តុង ​ដែល​ស្រូប​យក​ឧស្ម័ន​កាបូនិច មក​បំពេញ​ក្នុង​ខ្លួន​ដ៏​ថ្លា​របស់​វា ដើម្បី​ចិញ្ចឹម​ជីវិត ។ ត្រី​ប្រភេទ​នេះ ផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស​យើង​ច្រើន ដោយ​សារ​តែ​វា អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កាបូន​ក្នុង​ទឹក និង​ក្នុង​បរិយាកាស​ផង​ដែរ ។

៧. កន្ដូប​ភ្នែក​ផ្កាឈូក

សត្វ​កន្តូប​ដែល​មាន​ភ្នែក​ពណ៌​ផ្កាឈូក​នេះ រស់​នៅ​ក្នុង​តំបន់​ភ្នំ Muller Range នៃ​តំបន់​ប៉ាស៊ីហ្វិក ។

៨. កន្ធាយភឿកស្នូកទន់

សត្វ​កន្ធាយ​ប្រភេទ​តូចៗ​ទាំង​នេះ ប្រើប្រាស់​ក​ដ៏​វែង​របស់​វា រន្ធ​ច្រមុះ​វែង​ធំ ដើម្បី​ដក​ដង្ហើម​ក្រោម​ទឹក ។

៩. ប្រចៀវ​ច្រមុះ​បំពង់

សត្វ​ប្រចៀវ​គួរ​ឲ្យ​ស្រឡាញ់​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៩ ក្នុង​ព្រៃ​នៃ Papua New Guinea ។ វា​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​ខ្លាំង និង​ហៅ​ក្រៅ​ថា “ប្រចៀវ Yoda” ដោយ​សារ​តែ​វា​មាន​មុខមាត់​ដូច Jedi Master ក្នុង​រឿង “Star Wars” ។

១០. ត្រី​ដូហ្វីន​ពណ៌​ផ្កាឈូក​នៃ​ទន្លេ​អាម៉ាហ្សូន

សត្វ​ត្រី​ដូហ្វីន​នៃ​ទន្លេ​អាម៉ាហ្សូន ដែល​ស្គាល់​ថា ជា​ត្រី​ដូហ្វីន​ពណ៌​ផ្កាឈូក ជា​ប្រភេទ​ត្រី​កម្រ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន ។ ត្រី​ដូហ្វីន​ប្រភេទ​នេះ គឺ​មិន​រួសរាយ ឬ​ងាយ​ស្រួល​បង្ហាត់​ដូច​ដូហ្វីន​ធម្មតា​ឡើយ ៕

ប្រភព៖ Brightside

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់