Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

Share This

ក្រុមហ៊ុន Danone កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ ជាក្រុមហ៊ុន FMCG ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់និយោជកឆ្នើមអាស៊ីក្នុងឆ្នាំ២០២៥ ចំនួនបួននៅប្រទេសសិង្ហបុរី។ ពានរង្វាន់ទាំង៤មាន៖ HR Asia Best Companies to Work for in Asia, HR Asia Most Caring Company Award, HR Asia Diversity, Equity & Inclusion Award និង HR Asia Sustainable Workplace Award 2025។ ការឈ្នះពានរង្វាន់ ពីរឆ្នាំផ្ទួនគ្នានេះ បង្ហាញពីគោលជំហរ ក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំរបស់ Danone កម្ពុជា ក្នុងផ្នែកសុខុមាលភាពនិយោជិក ការរួមបញ្ចូលនិងភាពចម្រុះ និងនិរន្តរភាពនៅក្នុងស្ថាប័ន។

ពានរង្វាន់និយោជកឆ្នើមអាស៊ី (HR Asia Awards) ជាពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងតំបន់ ផ្តល់ជូនដល់ស្ថាប័នដែលមានស្នាដៃល្អបំផុត ក្នុងការកសាង ទំនាក់ទំនងនយោជិក វប្បធម៌កន្លែងការងារ និងក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម។ ពានរង្វាន់ទាំងនេះ គឺផ្អែកទៅលើ ការស្រង់មតិពីបុគ្គលិកដោយឯករាជ្យ និងត្រូវបានគាំទ្រដោយការស្រាវជ្រាវជាច្រើនទស្សវត្សរ៍។

លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួនបួននៅឆ្នាំនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះ នយោជិក របស់យើង»។ «នៅ Danone រាល់អ្វីដែលក្រុមហ៊ុនធ្វើ គឺតែងតែគិតគូរពីនយោជិកជានិច្ច។ ពានរង្វាន់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតស្ថាប័នមួយ ដែលនយោជិកគ្រប់រូបត្រូវបានផ្តល់តម្លៃ ទទួលបានការគាំទ្រ និងមានឱកាសរីកចម្រើនបន្តទៀត»។

លោក យិន ផល្លីន នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបន្ថែមទៀតថា៖ «ភាពជោគជ័យរបស់យើង មានមូលដ្ឋានគ្រឹះឈរលើវប្បធម៌ការងារ ដែលផ្តោតចម្បងលើនយោជិក ស្របតាម គុណតម្លៃ និងក្រមសីលធម៌ របស់ក្រុមហ៊ុន។ គោលការណ៍ទាំងនេះ កំណត់របៀបធ្វើការងារប្រចាំថ្ងៃរបស់យើង នឹងរួមបញ្ចូលក្នុងការអភិវឌ្ឍភាពអ្នកដឹកនាំ និងការអនុវត្តជាក្រុម។ តាមរយៈ កម្មវិធីការចូលរួមពីនិយោជិក សុខភាពនិងសុវត្ថិភាព និងកម្មវិធីអភិវឌ្ឍនិយោជិក Danone កម្ពុជា បង្កើតបានក្រុមការងារមួយដែលមានការចូលរួម និងស្នាដៃការងារដ៏ខ្ពស់បំផុតប្រចាំតំបន់។»

ក្រុមហ៊ុន Danone បានផ្តល់ជូនឱកាសការងារដោយផ្ទាល់ និង ប្រយោលប្រមាណ ៣០០ កន្លែង មាននយោជិក ជាស្រ្តី ប្រមាណ៦៤% ដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនលើភាពចម្រុះយេនឌ័រ និងឱកាសការងារសម្រាប់គ្រប់គ្នា។ ដើម្បីសុខុមាលភាពនយោជិក ក្រុមហ៊ុនមានកម្មវិធីសុខភាពជាច្រើនដូចជា Be-Well ដែលផ្តោតសំខាន់លើអាហារូបត្ថម្ភ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ដោយមានការរៀបចំជា សិក្ខាសាលា ការធ្វើលំហាត់ប្រាណការផ្តល់សេវាប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីអាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្ត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនម៉ោងធ្វើការដែលមានភាពបន់បែន ដើម្បីលើកកម្ពស់តុល្យភាពការងារនិងជីវិត និងបង្កើតកន្លែងការងារដែលមានសុវត្ថិភាព និងបរិយាកាសល្អ។

ដើម្បីពន្លឿនការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងអាជីពការងារ ក្រុមហ៊ុន បានផ្តល់ការហ្វឹកហាត់ និងបណ្តុះបណ្តាលតាមគ្រប់រូបភាពរួមមាន៖ ការចល័តជំនាញការងារ និងធ្វើបេសកកម្មទៅបរទេស ដែលអនុញ្ញាតឱ្យុនយោជិកធ្វើការលើផ្នែកផ្សេងៗពីគ្នា ទទួលបានបទពិសោធន៍ក្នុងតួនាទីជាយុទ្ធសាស្ត្រទាំងក្នុងស្រុក និងក្រៅប្រទេស។ កម្មវិធីអភិវឌ្ឍបុគ្គលិកជាប្រចាំដូចជា Campus for All ការអភិវឌ្ឍភាពជាអ្នកដឹកនាំ បញ្ញាសិប្បនិម្មិត (AI) និងវគ្គបណ្តុះបណ្តាលឯកទេសតាមតួនាទី បានបំពាក់បំប៉ននយោជិកគ្រប់រូបឲ្យមានជំនាញសមស្របនឹងការងារនាពេលអនាគត និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហានានាក្នុងពេលខាងមុខ។

Danone កម្ពុជា គឺជាក្រុមហ៊ុន FMCG ដំបូងគេនៅក្នុងប្រទេស ដែលទទួលបានវិញ្ញាបនបត្រ B-Corp™ ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ក្រៅពីឧត្តមភាពជានិយោជកឆ្នើម ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រ និងផ្តល់ជូនសហគមន៍ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងកម្មវិធីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន និងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលនានា ជួយគាំទ្រដល់ជនភៀសសឹក និងជនងាយរងគ្រោះផ្សេងៗ។ អស់រយៈពេល​៣០​ឆ្នាំ​មកហើយ ជាមួយវត្តមាននៅកម្ពុជាតាមរយៈម៉ាកផលិតផលផ្សេងៗ ក្រុមហ៊ុន នៅតែបន្តគាំទ្រកុមារកម្ពុជា ស្របតាមបេសកកម្មជាសកលរបស់យើង៖ ការផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សជាច្រើនតាមដែលអាចធ្វើបាន៕

ទំនាក់ទំនងផ្សព្វផ្សាយ៖
ឈ្មោះ៖ កញ្ញា ធូ ស្រីលក្ខណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកនិយ័តកម្ម និងទំនាក់ទំនង
អ៊ីម៉ែល៖ sreyleak.thou@danone.com
ទូរសព្ទលេខ: +855 78 222 573

ទំព័រហ្វេសប៊ុក Danone Cambodia:
https://www.facebook.com/share/17XXCG14Ub/?mibextid=wwXIfr

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ស្វែងរកព័ត៌មាន​ ឬវីដេអូ