Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ជនជាតិចិនជិត ១០០ នាក់ លើយន្តហោះចំនួន ២ ទៅប្រទេសអ៊ីតាលី រកឃើញឆ្លងកូវីដ-១៩
កូវីដ

ជនជាតិចិនជិត ១០០ នាក់ លើយន្តហោះចំនួន ២ ទៅប្រទេសអ៊ីតាលី រកឃើញឆ្លងកូវីដ-១៩

អត្ថបទដោយ​៖ Trassi ធ្នូ ៣០, ២០២២

អ្នក​ដំណើរ​ចំនួន ៩៧ នាក់ ក្នុង​ចំណោម ២១២ នាក់​នៃ​ជើង​ហោះហើរ​ចំនួន ២ ចេញ​ពី​ប្រទេស​ចិន ទៅ​កាន់​ទី​ក្រុង Milan ប្រទេស​អ៊ីតាលី ក្នុង​សប្ដាហ៍​នេះ ត្រូវ​បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ប្រទេស​អ៊ីតាលី ត្រូវ​ចេញ​វិធានការ​រឹត​បណ្ដឹង​លើ​អ្នក​ដំណើរ​បរទេស​ចូល​ស្រុក។

ជើង​ហោះ​ហើរ​ចំនួន ២ ចេញ​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​ចុះចត​ដល់​ព្រលាន​យន្តហោះ Malpensa ទីក្រុង Milan ប្រទេស​អ៊ីតាលី។ នៅ​ជើង​ហោះហើរ​ទី ១ អ្នក​ដំណើរ​ចំនួន ៣៥ នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​សរុប ៩២ នាក់ បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩ ខណៈ​ជើង​ហោះហើរ​ទី ២ អ្នក​ដំណើរ ៦២ នាក់ ក្នុង​ចំណោម​អ្នក​ដំណើរ​សរុប ១២០ នាក់ បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ដូច​គ្នា។

បច្ចុប្បន្ន អ្នក​ដំណើរ​ដែល​កើត​កូវីដ-១៩ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ស្រប​ពេល​អាជ្ញាធរ​ប្រទេស​អ៊ីតាលី កំពុង​តាមដាន​លើ​អ្នក​ដែល​ប៉ះពាល់​អ្នក​ជំងឺ។

ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ដ៏​ច្រើន​ចូល​ក្នុង​ប្រទេស ខាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​អ៊ីតាលី ក៏​បាន​ដាក់​ចេញ​វិធានការ​ភ្លាម​ដូច្នេះ​ថា ៖«រាល់​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ទៅ ឬ ឆ្លង​កាត់​ប្រទេស​អ៊ីតាលី នឹង​ត្រូវការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ជាមុន។ វិធានការ​នេះ គឺ​ចាំបាច់​ក្នុង​ការ​ធានា​ពី​សុវត្ថិភាព និង ការពារ​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​ណាមួយ​ឆ្លង​លើ​ពលរដ្ឋ​អ៊ីតាលី»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ប្រទេស​អ៊ីតាលី បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង ម៉ាឡេស៊ី កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក៏​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​តឹងរឹង​លើ​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​ចិន​ដូច​គ្នា​ផង​ដែរ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ឈ្នះៗ ពិតប្រាកដមែន! foodpanda រកឃើញអ្នកឈ្នះរង្វាន់ប្រចាំខែដំបូងគេហើយ!

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់