Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អង្គការ WHO៖ ជំងឺកូវីដ-១៩ ជិតរលាយផុតពីពិភពលោកហើយ នៅពេលដ៏ខ្លីខាងមុខ
កូវីដ

អង្គការ WHO៖ ជំងឺកូវីដ-១៩ ជិតរលាយផុតពីពិភពលោកហើយ នៅពេលដ៏ខ្លីខាងមុខ

អត្ថបទដោយ​៖ Trassi កញ្ញា ១៥, ២០២២

ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ចំនួន​ករណី​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ទូទាំង​ពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ បាន​ធ្លាក់​ចុះ​ខ្លាំង គិត​តាំង​ពី​ខែ​មីនា ឆ្នាំ ២០២០ មក ដោយ​នេះ​មាន​ន័យ​ថា ជំងឺ​រាតត្បាត​ជា​សកល កូវីដ-១៩ អាច​នឹង​រលាយ​បាត់​សូន្យ​ឈឹង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

តាម​សម្ដី​របស់​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ៖«កាល​ពី​សប្ដាហ៍​មុន ចំនួន​ករណី​ស្លាប់​ដោយ​កូវីដ-១៩ ​ប្រចាំ​សប្ដាហ៍ គឺ​បាន​ធ្លាក់​ចុះ​ខ្លាំង គិត​តាំង​ពី​ខែ​មីនា ឆ្នាំ ២០២០ មក។ ពួកយើង​គឺ​ឈាន​ដល់​ពេលវេលា​ល្អ​មួយ​ហើយ​ក្នុង​ការ​បញ្ចប់​នៅ​ជំងឺ​រាតត្បាត​ជា​សកល​នេះ»។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ បាន​អំពាវនាវ​ដល់​បណ្ដា​សហគមន៍​នានា​លើ​សកលលោក ឱ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាលដាល​ឆ្លង​ជំងឺ​នេះ។ លោក​បាន​បន្ថែម​ថា ៖«ប្រសិន​បើ​យើង​មិន​ឆក់​យក​ឱកាស​ឥលូវ​នេះ​ទេ ពួកយើង​នឹង​ប្រឈម​នឹង​ការ​ប្រែប្រួល ការ​ស្លាប់​កាន់​តែ​ច្រើន ហើយ​ការ​រំខាន​អស្ថិរភាព​ក៏​កាន់​តែ​កើត​មាន ដូច្នេះ​ហើយ​ចូរ​ចាប់​យក​ឱកាស​មួយ​នេះ​កុំ​ឱ្យ​របូត»។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍ update ប្រចាំ​សប្ដាហ៍​របស់​អង្គការ WHO បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ បង្ហាញ​ថា មនុស្ស​ជាង ៣.១ លាន​នាក់​លើ​ពិភពលោក បាន​ឆ្លង​កូវីដ-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ និង​ប្រមាណ​ជា ១១ ០០០ នាក់​បាន​ស្លាប់។ ចំនួន​ករណី​ឆ្លង​បាន​ចុះ​ថយ ២៨ ភាគ​រយ កាល​ពី​មួយ​​សប្ដាហ៍​មុន ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ ២២ ភាគរយ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់