Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កូរ៉េខាងត្បូង ត្រៀមខ្លួនរួចស្រេចក្នុងការផ្ដល់ជំនួយសុខាភិបាល ប្រសិនបើកូរ៉េខាងជើងយល់ព្រម
កូវីដ

កូរ៉េខាងត្បូង ត្រៀមខ្លួនរួចស្រេចក្នុងការផ្ដល់ជំនួយសុខាភិបាល ប្រសិនបើកូរ៉េខាងជើងយល់ព្រម

អត្ថបទដោយ​៖ Trassi ឧសភា ១៦, ២០២២

លោក​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា លោក​នឹង​ធ្វើ​ការ​ផ្ដល់​ជំនួយ​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​កូរ៉េ​ខាង​ជើង ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ជំនួយ​ជា​បុគ្គលិក​ពេទ្យ​ផង​ដែរ ប្រសិន​បើ​ខាង Pyongyang ស្នើ​សុំ។

ថ្លែង​ក្នុង​ការ​បើក​សុន្ទរកថា​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២២ នេះ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី Yoon Suk-yeol បាន​និយាយ​ថា ៖ «ពួក​យើង​មិន​មាន​ការ​អែអង់​ក្នុង​ការ​ផ្ដល់​ជំនួយ​សំខាន់ៗ​ដល់​ពលរដ្ឋ​នៅ​កូរ៉េ​ខាង​ជើង ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​វីរុស​កូវីដ-១៩ នោះ​ឡើយ។ ប្រសិន​បើ​កូរ៉េ​ខាង​ជើង ព្រម​ទទួល​ជំនួយ​ពី​កូរ៉េ​ខាង​ត្បូង ពួក​យើង​នឹង​ជួយ​គ្រប់​បែប​យ៉ាង រួម​មាន​ទាំង​វ៉ាក់សាំង ឧបករណ៍​ពេទ្យ រួម​ទាំង​បុគ្គលិក​សុខាភិបាល​ផង​ដែរ»។

គួរ​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី ២ ហើយ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង ដែល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ផ្ដល់​ជំនួយ​ជួយ​ដល់​កូរ៉េ​ខាង​ជើង ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩។

ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ ខាង​កូរ៉េ​ខាង​ជើង នៅ​បន្ត​ស្ងប់ស្ងាត់ មិនមាន​ការ​ឆ្លើយ​តប​អ្វី​ឡើយ​ជុំវិញ​ការ​ផ្ដល់​ជំនួយ​របស់​កូរ៉េ​ខាង​ត្បូង​នេះ។ គួរ​រំឭក​ថា កូរ៉េខាងជើង​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា​នេះ រក​ឃើញ​ករណី​ឆ្លង​ផ្ដាសាយ​កម្រិត​ស្រាល​ចំនួន ៣៩២ ៩២០ នាក់ និង ករណី​ស្លាប់ ៨ នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​កើន​ដល់ ៥០ នាក់​ហើយ គិត​តាំង​ពី​ប្រទេស​នេះ ប្រកាស​ករណី​ឆ្លង​កូវីដ-១៩ ដំបូង​មក៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់