
មិនធ្លាប់មាន! ស-ពបុរសលង់ទឹកស្លា-ប់ម្នាក់ រយៈពេល ១ ខែ តេស្តឃើញវិជ្ជមានកូវីដ ២៨ ដង
សពបុរសម្នាក់បានតេស្តរកឃើញវិជ្ជមានវីរុសកូវីដ-១៩ រហូតដល់ ២៨ ដង ក្រោយលង់ទឹកស្លាប់បានជាង ១ ខែ។ បុរសវ័យ ៤១ ឆ្នាំម្នាក់ បានបាត់ខ្លួននៅដែនសមុទ្រក្រុង Chieti ប្រទេសអ៊ីតាលី ក្រោយមុជចុះលេងក្នុងសមុទ្រជាមួយមិត្តភក្តិ អំឡុងពេលអាកាសធាតុមិនអំណោយផល។ រយៈពេល ១៦ ម៉ោងក្រោយ សាកសពរបស់លោកក៏ត្រូវបានប្រទះឃើញនៅចន្លោះថ្ម។
ក្រោយរកឃើញសាកសព ការធ្វើកោសល្យវិច័យក៏ត្រូវបានស្នើឡើង ហើយការរុកច្រមុះរកវីរុសកូវីដ-១៩ ក៏តម្រូវឱ្យធ្វើផងដែរទៅតាមគោលការណ៍ការពារកូវីដនាពេលបច្ចុប្បន្ន។ បើទោះបីជាត្រូវបានបញ្ជាក់ប្រាប់ថា លោកគ្មានចេញរោគសញ្ញាអ្វីនោះឡើយមុនពេលស្លាប់នោះ ជាការភ្ញាក់ផ្អើល សាកសពរបស់គេបែរជាតេស្តឃើញវិជ្ជមានរហូតដល់ទៅ ២៨ ដង តាមរយៈការតេស្ត PCR។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការតេស្តចំនួន ២៨ ដង ក្នុងរយៈពេល ៤១ ថ្ងៃ ខណៈសាកសពរបស់បុរសនោះត្រូវបានរក្សាទុកក្នុងបន្ទប់ត្រជាក់នៅសីតុណ្ហភាព ៤ អង្សាសេ ដោយដាក់ក្នុងថង់មិនជ្រាបទឹក និង បានបាញ់ថ្នាំការពារសម្លាប់មេរោគផងដែរ។
បើតាមសម្ដីរបស់ក្រុមវេជ្ជបណ្ឌិតនៅមហាវិទ្យាល័យ D’Annunzio នៃប្រទេសអ៊ីតាលី បាននិយាយថា លទ្ធផលទាំងនោះ បានបង្ហាញពន្លឺថ្មីលើការបន្តមានវីរុសកូវីដលើសាកសព ទោះជាយ៉ាងណា ការស្រាវជ្រាវបន្ថែមនៅតែទាមទារឱ្យមាន ដើម្បីស្វែងយល់ឱ្យច្បាស់ពីហានិភ័យនៃការឆ្លងនេះ។
វីរុសកូវីដ-១៩ នេះ គឺមានការឆ្លងចម្បងតាមរយៈតំណក់ទឹកមាត់តាមផ្លូវដង្ហើម ហើយមកទល់បច្ចុប្បន្ននេះ ក៏មិនទាន់មានភស្តុតាងណាបញ្ជាក់ថាអាចមានការចម្លងតពីសាកសពនៅឡើយនោះដែរ៕
ប្រភព៖ Mirror