ស្ថានការណ៍ល្អប្រសើរខ្លះ! ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដត្រឹម ១១២ នាក់ ឯអ្នកស្លាប់ ០៨ នាក់
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១២ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១០ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៦៣ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៨ ០០០ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៣ ៥២៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៧៥១ នាក់។
គួរបញ្ជាក់ដែរថា លទ្ធផលនេះគឺគិតតែចំនួនអ្នកឆ្លងថ្មីដែលបានពិនិត្យសំណាកដោយម៉ាស៊ីន CPR តែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖