ចូលរួមរំលែកទុក្ខ! សាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលមរណៈភាពដោយជំងឺកូវីដ-១៩
ជារឿងដ៏គួរឱ្យក្រៀមក្រំបំផុត នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ ស៊ុនហេង ខន បានបញ្ជាក់ឱ្យដឹងថា លោក ថៅ សុគន្ធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យជីវវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តាមរយៈប្រភពខាងលើក៏បានបញ្ជាក់ឱ្យដឹងថា លោក ថៅ សុគន្ធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យជីវវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជំងឺបេះដូង រួមផ្សំនឹងជំងឺកូវីដ-១៩។
ជាអកុសល ស្រាប់តែនៅវេលាម៉ោង ១០ យប់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ លោកគ្រូក៏បានលាចាកលោកតែម្ដង ដែលនេះជាដំណឹងដ៏សែនក្រៀមក្រំបំផុតសម្រាប់សិស្សនិស្សិតរបស់លោក ក៏ដូចជាសាច់ញាតិផងដែរ។ ចំពោះការចាកចេញដ៏អាលោះអាល័យនេះ មានមហាជនជាច្រើន បាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព និងសម្ដែងក្ដីសោកស្ដាយជាអនេក ក្រោយបាត់បង់ធនធានដ៏មានតម្លៃមួយរូបនៅកម្ពុជា ដែលកន្លងមកលោកគ្រូបានបណ្ដុះបណ្ដាលអនាគតនិស្សិតខ្មែរ ជាច្រើនរូប នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ ក៏ដូចជា ផ្នែកជីវវិទ្យា នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕