ផុតភ្ជុំបិណ្ឌភ្លាម រកឃើញអ្នកឆ្លងកូវីដថ្មី ២០៣ នាក់ ឯស្លាប់នៅមានចំនួនច្រើន គួរឱ្យបារម្ភ
នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០៣ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ០៩ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៥៤៧ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៤ ៣៥១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១០៦ ៨៣៩ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៤៥៩ នាក់។
គួរបញ្ជាក់ផងដែរថា លទ្ធផលនេះគឺគិតតែចំនួនអ្នកឆ្លងថ្មីដែលបានពិនិត្យសំណាកដោយម៉ាស៊ីន CPR តែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖