ស្ថានភាពត្រឹមថ្ងៃបិណ្ឌ ១៣ រកឃើញអ្នកឆ្លងកូវីដ ២១៩ នាក់ ឯអ្នកស្លាប់ថ្មី ២៣ នាក់
នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៩ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៤០ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៥៧ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គិតត្រឹមថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៣ ៤៧៥ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១០៤ ៨៦៥ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៤០៦ នាក់។
គួរបញ្ជាក់ដែលថា លទ្ធផលនេះគឺគិតតែចំនួនអ្នកឆ្លងថ្មីដែលបានពិនិត្យសំណាកដោយម៉ាស៊ីន CPR តែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖