សូមជ្រាប! ប្រកាសឱ្យអ្នកចូលរួមបិណ្ឌ ១ ក្នុងវត្តទាំង ៤ នេះ ធ្វើចត្តាឡីស័ក និង ស្ម័គ្រចិត្តយកសំណាកភ្លាម
រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បានជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត តាជី យាយជី សិស្ស និស្សិត ដែលបានពាក់ព័ន្ធចូលរួមកាន់បិណ្ឌ ១ នៅវត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ និង វត្តអង្គពោធិ៍ញាណ កាលពីថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ សូមមេត្តាធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ឬ ទីកន្លែងស្នាក់នៅរបស់ខ្លួន និង សូមទៅយកសំណាកដោយស្ម័គ្រចិត្ត។
ខាងរដ្ឋបាលបានបញ្ជាក់ផងដែរ ការសម្រេចបែបនេះ អាស្រ័យដោយស្ថានភាព ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត តាជីយាយជី សិស្ស-និស្សិត បានឆ្លងវីរុសកូវីដ-១៩ តាមការធ្វើតេស្តសំណាកដោយក្រុមគ្រូពេទ្យ TYDA កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ នៅវត្តចំនួន ០៤ ខាងលើ ដែលស្ថានភាពនេះ បានឆ្លងរាលដាល យ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
ដូច្នេះ រដ្ឋបាលខណ្ឌមានជ័យ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលបានចូលរួម កាន់បិណ្ឌ ១ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងទីតាំងវត្តទាំង ៤ ខាងលើ មានការយោគយល់ និងចូលរួមអនុវត្តន៍សេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅដល់ការកាត់ផ្ដាច់ខ្សរចម្លងវីរុសកូវីដ-១៩៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖