ត្រឹមបិណ្ឌទី ២ នេះ នៅវត្តចំពុះក្អែក រកឃើញព្រះសង្ឃ និង ពុទ្ធបរិស័ទ ៤៩ នាក់ វិជ្ជមានកូវីដ-១៩
នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ សាលាខណ្ឌច្បារអំពៅ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកាន់បិណ្ឌទី ១ ត្រូវនឹងថ្ងៃពុធ ទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅធ្វើសំណាករកមេរោគកូវីដ-១៩ ព្រោះមូលហេតុមានករណីកូវីដ-១៩ នៅទីតាំងខាងលើ ។
បន្ទាប់ពីមានការប្រកាសនេះ ចំពោះការធ្វើតេស្តតាមរយៈឧបរកណ៍រហ័សទៅលើព្រះសង្ឃ និង ពុទ្ធបរិស័ទដែលពាក់ព័ន្ធនៅវត្តចំពុះក្អែក បានរកឃើញករណីវិជ្ជមានសរុបចំនួន ៤៩ នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ៤៦ ព្រះអង្គ និង ពុទ្ធបរិស័ទចំនួន ៣ នាក់ ។ សូមបញ្ជាក់ថា ការធ្វើតេស្តសរុបចំនួន ៤១២ នាក់ និង រកឃើញករណីវិជ្ជមាន ៤៩ នាក់នេះ នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២ និង ៣០ នាទី ៕
ប្រភព៖ firstnewsasia