ថ្ងៃបិណ្ឌទី ២ រកឃើញអ្នកស្លាប់ដោយសារកូវីដ ២២ នាក់ និង មានអ្នកឆ្លងថ្មី ៦៣៨ នាក់
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣៨ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១១៣ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២២ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៧៩ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០៦ ៦១៩ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៩ ១៣៤ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ១៧៦ នាក់៕
សូមអានសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលនៅខាងក្រោម ៖