ថ្ងៃបិណ្ឌមួយ! រកឃើញអ្នកឆ្លងកូវីដ ហក់ឡើងដល់ ៦៣៧ នាក់ ឯអ្នកស្លាប់ថ្មីមាន ១៤ នាក់
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣៧ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៩៨ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១៤ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៦៩ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០៥ ៩៨១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៨ ៦៥៥ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ១៥៤ នាក់៕
សូមអានសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលនៅខាងក្រោម ៖