ត្រឹម ២៤ ម៉ោង! កម្ពុជា រកឃើញអ្នកឆ្លងកូវីដ ៦២៨ នាក់ និង មានអ្នកស្លាប់ ១៧ នាក់
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៨ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១២១ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១៧ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៨៦ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០៥ ៣៤៤ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៨ ១៨៦ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ១៤០ នាក់៕
សូមអានសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលនៅខាងក្រោម ៖