មិនតិចទេ! ចុះយកសំណាកប្រាវៗ ជាង ២០០ នាក់ នៅកោះដាច់ម្សិលមិញ ទទួលបានលទ្ធផលបែបនេះ
អនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានផ្ដល់ព័ត៌មានពីករណីក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ បានចុះយកសំណាក ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងប្រតិបត្តិការណ៍ចុះយកសំណាកនេះ ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ បាន ឱ្យបានដឹងថា ក្រុមការងារទទួលបានលទ្ធផលតេស្តរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤ នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ២៤១ នាក់ នៅទីតាំងខាងលើ ដែលបានមកយកសំណាក។
អាស្រ័យហេតុនេះ ខាងអនុគណៈកម្មការ អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តប្រយ័ត្នប្រយែងឱ្យបានខ្ពស់ និង ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងខាងលើនេះ។ ក្នុងនោះសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕