កម្ពុជាយើង ថ្ងៃនេះមានអ្នកឆ្លងកូវីដ ៦២២ នាក់ និង មានអ្នកស្លាប់ថ្មី ១៤ នាក់
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២២ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៧៨ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១៤ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៧៣ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០៤ ៧១៦ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៧ ៧០០ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ១២៣ នាក់៕
សូមអានសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលនៅខាងក្រោម ៖