ក្ដៅៗ! ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ ៦៥៣ នាក់ និង មានអ្នកជាសះស្បើយ ៤៦៣ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៣ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៣០ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៩ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៦៣ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០១ ៤៤៣ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៥ ៣៦៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ០៦៧ នាក់៕
ខាងក្រោមនេះជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ៖