កុំប្រហែស! ក្រសួងបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ «Delta» កើនឡើងរាល់ថ្ងៃ គួរឱ្យព្រួយបារម្ភខ្លាំង
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណី ជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា ។ នេះបើតាមការបញ្ជាក់ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីណែនាំ ស្ដីពីការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩។
ក្នុងនោះ ក្រសួងសុខាភិបាល ក៏បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការរាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta ដែលកំពុងវាយលុកយ៉ាងលឿននៅបណ្ដាជាង ១៣០ ប្រទេស ខណៈប្រទេសកម្ពុជាយើង មានចំនួនករណីជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងថ្មីប្រភេទ «Delta» មានការកើនឡើងជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភជាខ្លាំង។
ក្នុងន័យនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និង ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយបុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ ការពារ ៣ កុំ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ តាមដានការអនុវត្តន៍វិធានាការសុខាភិបាល នៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់ ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ៖