Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ប្រយ័ត្នផង! កូវីដផ្ទុះភាគច្រើននៅផ្សារលក់ដូរ តាមទីប្រជុំជន ដែលពលរដ្ឋទៅទិញម្ហូប
កូវីដ

ប្រយ័ត្នផង! កូវីដផ្ទុះភាគច្រើននៅផ្សារលក់ដូរ តាមទីប្រជុំជន ដែលពលរដ្ឋទៅទិញម្ហូប

អត្ថបទដោយ​៖ Muyly កញ្ញា ១៣, ២០២១

ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ដោយបានបញ្ជាក់ឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា។

ក្នុងនោះ ក្រសួងសុខាភិបាល បានរកឃើញថា ករណីផ្ទុះជំងឺកូវីដ-១៩ ភាគច្រើន បានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើង បានទៅទិញម្ហូបអាហារ និង គ្រឿងឧបភោគបរិភោគ ឬ ជួបជុំគ្នាបរិភោគ ជាដើម។

អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និង ឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុង ទៅលើវ៉ាក់សាំងដែលទទួលបាន ព្រោះតាមរយៈអង្គការសុខភាពពិភពលោក បានចុះផ្សាយថា ៖ «វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និង កាត់បន្ថយហានិភ័យ នៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបាន ប្រសិនបើបុគ្គលនោះ មិនបានអនុវត្តនូវ វិធានការបង្ការការចម្លងវីរុសកូវីដ -១៩ បានខ្ជាប់ខ្ជួនទេនោះ»៕

សូមអានសេចក្ដីលម្អិតរបស់ក្រសួងសុខាភិបាល នៅខាងក្រោមនេះ ៖

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាព ពិតជាពិសេស… តើអ្នកគួរកក់ទុកមុន

សីហា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សម្ពោធសាខាខេត្តព្រះសីហនុ

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់