ភ្នំពេញ បន្តឈរលំដាប់ទី ១ មានអ្នកឆ្លងកូវីដ «Delta» ច្រើនជាងគេ សរុបជាង ១ ពាន់នាក់
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយមន្ទីរពិសោធ តាំងពីថ្ងៃទី ៣១ ខែមីនា រហូតមកដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ នៅកម្ពុជា រកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបទាំងអស់ចំនួន ៣៣២៣ នាក់ (ស្រ្តី ១៦៩៥ នាក់)។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងចំណោម ២៤ ខេត្ត-ក្រុង ដែលរកឃើញឆ្លងជំងឺបំប្លែងថ្មីនេះ គេសង្កេតឃើញ រាជធានីភ្នំពេញ ជាភូមិសាស្ត្រដែលមានអ្នកផ្ទុកវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ច្រើនជាងគេលំដាប់ទី ១ ដែលមានអ្នកផ្ទុកសរុបចំនួន ១១១៣ នាក់ហើយ បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
គូរឱ្យដឹងផងដែរថា ត្រឹមរយៈពេល ៣ ថ្ងៃចុងក្រោយ រាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Delta សរុបចំនួន ១៩៩ នាក់ ។ ពោលគឺ ៖
– នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកផ្ទុកកូវីដ-១៩ ប្រភេទ Delta នៅរាជធានីភ្នំពេញ ចំនួន ៨៧ នាក់
– នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកផ្ទុកកូវីដ-១៩ ប្រភេទ Delta នៅរាជធានីភ្នំពេញ ចំនួន ៤៥ នាក់
– នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកផ្ទុកកូវីដ-១៩ ប្រភេទ Delta នៅរាជធានីភ្នំពេញ ចំនួន ៦៧ នាក់៕
សូមអានលិខិតប្រកាសរបស់ក្រសួងសុខាភិបាលនៅខាងក្រោម ៖