ផ្អើលស្វាយរៀងទៀតហើយ! គ្រូទាយម្នាក់នៅផ្សារវាលយន្ត បានស្លា.ប់ ដោយសារជំងឺកូវីដ-១៩
តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីអ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់ មានអាស័យដ្ឋានស្នាក់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានខាងលើ បានឱ្យដឹងបន្ថែមថា អ្នកជំងឺកូវីដ-១៩ ខាងលើមានឈ្មោះ ទេស សារឿន ភេទ ស្រី អាយុ ៥៨ ឆ្នាំ មានមុខរបរគ្រូទាយ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ។ ដោយឡែក បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ ខាងលើនេះ បានទទួលមរណភាព រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចបិទផ្សារវាលយន្តជាបណ្តោះអាស្នន ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ទេស សារឿន គិតចាប់ពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១ រហូតមក ៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩