បន្តប្រុងប្រយ័ត្ន! កម្ពុជារកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៧ ករណីទៀតហើយ លើពលករមកពីថៃ
នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីចំនួន ៧ ករណី លើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលលទ្ធផលចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.617-2 (Delta) លើអ្នកដំណើរត្រឡប់ចូលតាមច្រកព្រំដែនកម្ពុជា-ថៃ មានដូចជា៖
១. ស្ត្រីជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មានទីលំនៅនៅខេត្តបន្ទាយមានជ័យ
២. បុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មានទីលំនៅនៅខេត្តឧត្តរមានជ័យ
៣. បុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មានទីលំនៅនៅខេត្តសៀមរាប
៤. ស្ត្រីជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានទីលំនៅនៅខេត្តសៀមរាប
៥. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ មានទីលំនៅនៅខេត្តសៀមរាប
៦. បុរសជនជាតិខ្មែរ អាយុ ៤១ ឆ្នាំ មានទីលំនៅនៅខេត្តកំពង់ចាម
៧. ស្ត្រីជនជាតិខ្មែរ អាយុ ១៩ ឆ្នាំ មានទីលំនៅនៅខេត្តកំពត
សូមអានព័ត៌មានលម្អិតខាងក្រោម