ខ្លោចចិត្ត! ទារកកម្សត់ម្នាក់ មានគីឡូមិនគ្រប់ គ្រូពេទ្យបង្ខំចិត្តបង្កើតទាំង ៧ ខែ ព្រោះម្ដាយកើតកូវីដធ្ងន់ធ្ងរ
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈទំព័រហ្វេសប៊ុកលោក Scott Neeson បានឱ្យដឹងថា មានទារកតូចម្នាក់ បានកើតមុនខែកំណត់ ស្ថិតក្នុងស្ថានភាពដ៏សែនពិបាក ដែលម្តាយរបស់គេមានផ្ទៃពោះ ៧ ខែ អំឡុងពេលដែលនាង បានឆ្លងជំងឺកូវីដ-១៩ ។
ម្ដាយទារកខាងលើ មានជំងឺប្រចាំកាយមួយចំនួនផ្សេងទៀត ដែលរឹតតែធ្វើឱ្យស្ថានភាពរបស់នាង កាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ រហូតដឹងច្បាស់ថានឹងមិនអាចជួយសង្គ្រោះជីវិតរបស់នាងបាន ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តបង្កើតទារកចេញមកតែម្ដង ។
ក្រោយពីការចាប់កំណើត ទារកដ៏តូចនេះ ត្រូវបានដាក់ឈ្មោះថា ដាវីឌ ដែលមានទំងន់ត្រឹមតែ ២ គីឡូក្រាមប៉ុណ្ណោះ និង ស្នាក់នៅជាមួយ អង្គការរបស់លោក Scott Neeson មួយរយៈទៀត រហូតដល់គេរឹងមាំ ហើយនឹងឡើងទំងន់ជាងមុនបន្តិច ទើបទៅនៅជាមួយក្រុមគ្រួសារដែលនៅក្បែរទីនោះវិញ ៕