ស្ថានការណ៍ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ ៦២៥ នាក់ ជាសះស្បើយ ៧០៥ នាក់ និង ស្លាប់ ១២ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានផ្ដល់ព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៣៤ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ១២ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៧០៥ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤០៧៨២ នាក់
– អ្នកជាសះស្បើយមានចំនួន ៣៥០៣០ នាក់
– អ្នកស្លាប់ចំនួន ៣៨០ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖