បើមិនចាំបាច់កុំឆ្វេចឆ្វាចពេក! តាំងពីព្រឹកមកទល់ពេលនេះ នៅភ្នំពេញរកឃើញ ៥ ទីតាំង ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩
មកទល់ត្រឹមម៉ោងនេះ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកអ្នកពាក់ព័ន្ធទីតាំងចំនួន ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយសារតែរកឃើញថា កន្លែងទាំងនោះ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ ជាក់ស្ដែងកន្លែងទាំង ៥ នោះមានដូចជា ៖
១.ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង
ហាងមួយនេះ មានទីតាំងស្ថិតនៅផ្ទះលេខ ១៥៥ កែងផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នកជំងឺបានទៅទីតាំងមួយនេះ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង ៨ និង ២០ នាទី ដល់ម៉ោង ៨ និង ៤០ នាទី ។
២. ហងលក់សម្លៀកបំពាក់ Ten ១១ សាខាទួលទំពូង
ហាងមួយនេះ មានទីតាំងស្ថិតនៅ ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអ្នកជំងឺបានទៅទីតាំងមួយនេះ ចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង ១១ និង ០០ ដល់ម៉ោង ១១ និង ២០ នាទី ។
៣. ផ្សារទូលទំពួង
ផ្សារមួយនេះមានទីតាំងស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរកឃើញថា មានអ្នកជំងឺកូវីដ-១៩ ជាជនជាតិបរទេសម្នាក់ តែងតែទៅទិញរបស់ប្រើប្រាស់នៅទីតាំងនេះរាល់ថ្ងៃ ។
៤. ស្ថានីស្ថានីយប្រេងឥន្ធនៈកាល់តិច សាខាបឹងត្របែក
ស្ថានីស្ថានីយប្រេងឥន្ធនៈមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារមានបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ នាក់ និង បានធ្វើការចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ។
៥.RAMA HOUSE
មានទីតាំងស្ថិតនៅផ្លូវ ១៣៥ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នកជំងឺបានចូលទៅអង្គុយហូបអាហារជាមួយមិត្តភក្តិនៅទីតាំងខាងលើនេះ (អ្នករួមតុ ចំនួន ៦ នាក់) កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង ១៣ និង ៥០ ដល់ម៉ោង ១៤ និង ៤០ ហើយទីតាំងនេះតូចចង្អៀត មិនរក្សាគម្លាតឡើយ ។ ឯបុគ្គលិកនៅទីនោះមិនទាន់បានទៅធ្វើតេស្ដនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ៕