សូមបន្ដប្រុងប្រយ័ត្ន! ថ្ងៃនេះ ក្រសួងរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ៧០០ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានផ្ដល់ព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩៣ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៣៣ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៧ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៧៥៤ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤០១៥៧ នាក់
– អ្នកជាសះស្បើយមានចំនួន ៣៤៣២៥ នាក់
– អ្នកស្លាប់ចំនួន ៣៦៨ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖