បារម្ភណាស់! ត្រឹម ៣ ថ្ងៃ រកឃើញអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរចូលមកកម្ពុជា ជាង ១០០ នាក់
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា ដោយគិតត្រឹមរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១១២ នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ដែលនាំឱ្យតួលេខករណីឆ្លងកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១៤៥៣ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៩៤៦៤ នាក់
– អ្នកជាសះស្បើយមានចំនួន ៣៣៥៧១ នាក់
– អ្នកស្លាប់ចំនួន ៣៦១ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១៤៥៣ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖