សូមជ្រាប! ចាប់ពីថ្ងៃនេះ ផ្សាររដ្ឋទាំងអស់នៅភ្នំពេញ បើកឱ្យលក់ដូរគ្រប់អាជីវកម្ម ជាធម្មតាវិញហើយ
រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេចស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ ។
ជុំវិញការបើកជាប្រក្រតីឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងទៀតថា គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដោយត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និង ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
សូមអានសេចក្ដីសម្រេចនៅខាងក្រោម ៖