នៅមិននៅ បង្ហោះព័ត៌មានមិនពិត លទ្ធផលចុងក្រោយស៊យធំ វាស់កម្ពស់បានសម្រេច
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok បានផុសវីដេអូជាព័ត៌មានមិនពិតថា មានជនជាតិមួយក្រុមមានគ្នា ៥ នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ។
ក្រោយបុរសជាម្ចាស់គណនី Tik Tok ខាងលើបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ច បុរសរូបនោះបានបញ្ជាក់ថា មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វើចត្តាឡីស័កនោះទេ ក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហើយឈប់រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ បុរសខាងលើបានធ្វើការសារភាពទទួលកំហុស និង បានធ្វើការសុំទោសជាសាធារណ:ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះធ្វើឱ្យប្រជាពលរដ្ឋ និង មជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។ ចំពោះសមត្ថកិច្ចក៏បានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឱ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ