អ្នកឆ្លងកូវីដថ្ងៃនេះនៅតែជាង ៦០០ នាក់ក្រាស់ ខណៈជាសះស្បើយ ៨១០ នាក់ ឯអ្នកស្លាប់ដល់ទៅ ១១ នាក់
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៤៩ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ១១ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៨១០ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៧៣២១ នាក់
– អ្នកជាសះស្បើយមានចំនួន ៣០៦១៧ នាក់
– អ្នកស្លាប់ចំនួន ៣១១ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖