មុននេះ រកឃើញអ្នកកើតកូវីដ និងគ្រួសារ ធ្លាប់ចូលហាងមួយ នៅផ្សារអ៊ីអន ១
នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានអ្នកជំងឺកូវីដ-១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី ១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អាស្រ័យហេតុនេះ ខាងអនុគណកម្មការស្រាវជ្រាវ និងតាមដានជំងឺកូវីដ-១៩ អំពាវនាវដល់ ប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕