ប្រាប់តគ្នាផង! ឡានតាក់ស៊ីនៅក្រុងកំពង់ឆ្នាំង ផ្អាកដំណើរការហើយ ឯពូៗបើកបរត្រូវធ្វើតេស្តបន្ទាន់
រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំងដែលធ្វើដំណើរ ពីកំពង់ឆ្នាំង ទៅកាន់រាជធានី ភ្នំពេញ ពីរាជធានីភ្នំពេញ បកមកកំពង់ឆ្នាំង នឹងទៅកាន់កន្លែងផ្សេងៗទៀត។
ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាននឹងកំពុងបន្ដឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តនានានោះ អាស្រ័យហេតុនេះហើយ រដ្ឋបាលក្រុងកំពង់ឆ្នាំងបានដាក់ចេញនូវវិធានការដូចខាងក្រោម ៖
១. អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាកនៅទីតាំងបេនឡាន ផ្សារលើក្រុងកំពង់ឆ្នាំង ចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ជាកំហិត ។
២. ប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ គឺត្រូវផ្អាកការធ្វើដំណើតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង ។
៣. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះ សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់បេរ និង ឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវអញ្ជើញមកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ ។
៤. ករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវរបស់រដ្ឋបាលក្រុងនឹងចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖
ប្រភព ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង