គ.ជ.ប លុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី ២០ ខាងមុខ ចោលហើយ
កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សាកល្បង នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរឱ្យដឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងគោរពឯករាជ្យភាពរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និង ការស្តារសេដ្ឋកិច្ចឡើងវិញផង ។
តាមរយៈសារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុងមួយថ្ងៃៗនៅឡើយ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖
ប្រភព ៖ Samdech Hun Sen