Edit

ទៅណា

រូបថត ១៨ សន្លឹកបង្ហាញទិដ្ឋភាពដ៏កម្រ នៃទីក្រុងសេអ៊ូល !

នា​ពេល​បច្ចុប្បន្ន​នេះ មាន​ជន​បរទេស​ជិត ៣ សែន​នាក់​ក្នុង​ចំណោម ១០ លាន​នាក់​នៃ​មហា​ជន​ទាំង​អស់​កំពុង​រស់​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​ដោយ​សារតែ​ទំហំ​នៃ​ទី​ក្រុង​ដ៏​ធំ​នេះ​ដែរ វា​ហាក់​ពុំ​មាន​ភាព​លំបាក​លំបិន​សម្រាប់​ការផ្ទុក​ចំនួន​មនុស្ស​នោះ​ទេ ។

សហគមន៍​ទេសចរណ៍​​ជីផាតមានអ្វីខ្លះសម្រាប់ទាក់ទាញភ្ញៀវទេសចរ ?

ជីផាត​គឺជា​តំបន់សហគមន៍​អេកូ​ទេសចរណ៍​​ដ៏​ប្រណីត​មួយ ​ស្ថិត​នៅ​ក្នុង​ឃុំជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង ដែល​មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់រយ​នាក់​នៅ​ក្នុង​មួយ​ថ្ងៃៗ ឱ្យទៅលេងនៅទីនោះ។ អ្នក​ទេសចរទាំង​អស់​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​​បាន​ដោយ​ចេញ​ដំណើរ​ពី​ចំណុច​អណ្តូង​ទឹក​ក្នុង​ស្រុក​ស្រែ​អំបិល កាត់​តាម ផ្លូវ​លំ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល​ជាង​១៧ គីឡូ​ម៉ែត្រ

បើបានទៅងូតទឹកលេង នៅទឹកធ្លាក់​ អូរដា មិនដឹងជាត្រជាក់ចិត្តយ៉ាងណាទេ !

អូរដាជា​កន្លែង​លម្ហែកាយ​ដ៏​ស្រស់​បំព្រង​មួយ​នៃ​តំបន់​ជួរភ្នំ​ក្រវាញ ​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណជា ៥៥ គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ពោធិ៍សាត់ ។ អូរដា មាន​ទី​តាំង​ស្ថិត​នៅ​ជួរភ្នំ​អារ៉ៃ​ក្នុង​ទឹក​ដីឃុំរកាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។

គយគន់សម្រស់​ធម្ម​ជាតិ​​ ដ៏​ស្រស់​ត្រកាល​នៃ​ទឹក​ធ្លាក់​ក្បាល​ព្រះ

ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​សម្រស់​ធម្ម​ជាតិនៃទឹក​ធ្លាក់​ក្បាល​ព្រះ បាន​នឹងកំពុង​តែ​ទាក់​ទាញ​​ទេសចរ​ឱ្យ​ចូល​ទៅ​ទស្សនា​សម្រស់​ធម្ម​ជាតិ​​ដ៏​ស្រស់​ស្អាត​ក្រោម​ម្លប់​ព្រៃ​ឈើ​ ដ៏​ស្រស់​ត្រកាល​គួរ​ចង់ឱ្យ​គយគន់​ក្រៃលែង ។ ទឹក​ធ្លាក់​ក្បាល​ព្រះ មាន​ទី​តាំង​ស្ថិតនៅ​ក្នុង ភូមិ​ពូត្រំ សង្កាត់​រម្យនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី

ចង់ដឹងទេ ជន​ជាតិ​អាមេរិកដែល​រស់នៅ​ក្នុង​ព្រៃ ក្នុងប្រទេសកម្ពុជា​២៦ឆ្នាំ​នោះ ធ្វើ​អ្វី​ខ្លះ ?

ជាង​មួយ​ខែ​មកហើយ ដែល​ប្រជាជន​ខ្មែរ​ទូ​ទាំង​​ប្រទេសមានការ​ចាប់​អារម្មណ៍​ទៅលើគ្រួសាររបស់លោក Betrreed Adventure ដែល​ទៅ​រស់​នៅ​ក្នុង​ព្រៃ ដើម្បីអភិរក្ស​ធនធាន​ធម្ម​ជាតិ នៅ​តំបន់​ដាច់ស្រយាល​នៅ​តំបន់​អភិរក្សភ្នំ​ត្នោត ភូមិ​តាបស ស្រុក​សង្គម ខេត្ត​ព្រេះវិហារ

ទេសចរណ៍​រទេះគោ ​នៅ​ខេត្ត​សៀមរាប មើលទៅពិតជាប្លែកអារម្មណ៍ក្រៃលែង

ក្រៅ​ពី​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ ភ្ញៀវ​ទេសចរ ​ដែល​បាន​ទៅ​ដល់​ទឹក​ដី​ខេត្ត​សៀមរាប បាន​ជាប់​ចិត្ត​នឹង​ការ​ជិះ​រទេះគោ​មើល​សម្រស់​ធម្ម​ជាតិ​ស្រុក ស្រែ និង ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ ក្នុង​ខេត្ត​សៀមរាប ដែល​នេះ​ជាការ​ទាក់​ទាញ​អារម្មណ៍​មួយ​ទៀត សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ

ធ្នស់តាព្រំ​រមណីយដ្ឋាន​ធម្ម​ជាតិ​​ថ្មី​នៅ​កំពង់​ធំ​

​បន្ទាប់​ពី​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បណ្ជីរសម្បត្តិបេតិភ័ណ្ឌ​ពិភពលោក អស់រយៈពេលមួយ​ឆ្នាំ​មក​​នោះ ខេត្ត​កំពង់​ធំ​មាន​រមណីយដ្ឋាន ធម្ម​ជាតិ​ រមណីយដ្ឋាន​បែប​វប្បធម៌ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន​ ដែល​ទើប​បង្កើត​​ថ្មី​ជា​ច្រើន​ទៀត​​ដើម្បី​​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ។

សួនច្បារថ្មីខេត្តសៀរាប ជាកន្លែងហាត់ប្រាណដ៏ពេញនិយម

មិនថា តែអ្នកដែលរស់នៅក្នុងខេត្តសៀមរាបនោះទេ សូម្បីតែភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីក្រុងសៀមរាបហើយនោះ ក៏មានការចាប់អារម្មណ៍ ការហាត់ប្រាណ និង លំហែរកាយ

នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Samsung ត្រូវ​បាន​គេប្រទះ​ឃើញ​កំពុង​ប្រើ Galaxy Note 9 ជា​សាធារណៈ​មុន​ថ្ងៃ​ប្រកាស​

យើង​ធ្លាប់​បាន​ឃើញ​ការលេចធ្លាយជា​ច្រើន​ដង​ទាក់​ទង​នឹង​ទូរស័ព្ទ Galaxy Note 9 ហើយ​វា​បង្ហាញ​ឱ្យឃើញ​ថា​ឧបករណ៍​នា​ពេល​ខាង​មុខ​នេះ​វា​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ទូរស័ព្ទ Galaxy Note 8 នោះ​ទេទោះ​បី​ជាការ​ដាក់​ឧបករណ៍​ស្កេនស្នាមម្រាម​ដៃ​នៅ​ខាង​ក្រោយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទី​តាំង​ក៏​ដោយ ។

តោះ​ !នាំគ្នា​ទៅ​បោះតង់កម្សាន្តលេង ​នៅ​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប​

​បច្ចុប្បន្ន ឧទ្យានជាតិ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ខេត្តព្រះវិហារ បានក្លាយ​ទៅជា គោលដៅ​ទេសចរ វប្ប​ធម៌មួយ​ដ៏​ពេញនិយម ពី​សំណាក់​ភ្ញៀវទេសចរ ជាតិ