អាជ្ញាធរជាតិអប្សរាជួសជុលចម្លាក់តោ និង ព្រះពុទ្ធរូប នៅប្រាសាទប្រែរូប
នៅពេលនេះមន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី ៥ ផ្នែកខាងជើង និង ខាងត្បូង ព្រមជាមួយបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គទៀត ស្ថិតក្នុងប្រាង្គកណ្តាលនៃប្រាសាទប្រែរូប