ក្បួនខ្នាតនៃការសំពះគឺជាគារវកិច្ចមួយក្នុងអរិយធម៌ដ៏ផូរផង់របស់ខ្មែរមានតាំងពីដើមរៀងមក ដែលវាឥរិយាបថដ៏ប្រពៃថ្លៃថ្លាមួយរបស់ជនជាតិខ្មែរទូទៅ ។ ការសំពះដែលត្រូវតាមក្បួនខ្នាត និង ច្បាស់លាស់របស់ជនជាតិខ្មែរមាន ៥ របៀបផ្សេងៗគ្នា ទៅតាម ឋានៈ តួនាទី និង វ័យ ដូចមានរៀបរាប់នៅអត្ថបទមុន ប៉ុន្តែអ្វីដែលចង់បង្ហាញជាបន្តនេះគឺការសំពះសម្តែងពីការសុំទោសទៅកាន់នរណាម្នាក់ ដែលកន្លងមកការសំពះសុំអភ័យទោសនេះត្រូវបានសំពះឱ្យតែបានៗពីមនុស្សខ្មែរមួយចំនួន ។ តើការសំពះសុំអភ័យទោសដែលត្រឹមត្រូវ គួរសំពះដោយលើកដៃដាក់ត្រឹមណា ? បើតាមការដកស្រង់សម្តីរបស់លោក មួន សុភាព សាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា ការសំពះសុំទោសក៏មានរបៀបដែរ ដោយគេយករបៀបសំពះលើកដៃផ្គុំដាក់ដៃត្រឹមមាត់...
ប្រាសាទភិមានអាកាសដែលជា អតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញនៅពាក់ឆ្នាំ ២០១៨ នេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA នៃសាធារណរដ្ឋប្រជាមានិតចិន ។ តាមកិច្ចពិភាក្សាដែលធ្លាប់មានកន្លងមករវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និង បណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌កិច្ចសហប្រតិបត្តិការដើម្បីការជួសជុលព្រះបរមរាជវាំងទីងក្រុងអង្គរធំ អាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ ២០១៨ ខាងមុខនេះ ។ គួររំលឹកថា កាលពី ឆ្នាំ ១៩៩៨ ដល់ ២០០៨ សាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតារួចរាល់ហើយ និង ឆ្នាំ...
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅ ប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និង អង្គការមូលនិធិប្រាសាទ បុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក ។ លោកស្រី ជាម ផល្លីអ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោក និង ជាអ្នកអនុវត្តគម្រោង បានឱ្យដឹងនៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ នេះថា ពិតាន ឈើ ទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម...
មានអ្នកស្រាវជ្រាវជាច្រើនបានស្រាវជ្រាវស្វែងយល់អំពីឈ្មោះនៃប្រាសាទ បន្ទាយសំរ៉ែ នេះប៉ុន្តែ គ្មាននរណាម្នាក់អាចដឹងច្បាស់អំពីហេតុផលដែលថា ហេតុអ្វីបានជាប្រាសាទនេះទទួលបានឈ្មោះដូចបច្ចុប្បន្ននោះទេ ? ។ សំរ៉ែសំដៅទៅលើក្រុមជនជាតិដើមភាគតិច នៃអ្នកដែលបានរស់នៅ ឬតាំងមូលដ្ឋាននៅភ្នំគូលែន។ បើយោងទៅតាមអត្ថន័យនេះ អ្នកស្រាវជ្រាវខ្លះសន្មតថា ប្រហែលជាមានក្រុមមនុស្សជនជាតិសំរ៉ែនេះ រស់នៅក្នុងតំបន់សាងសង់ប្រាសាទ ទើបពួកគេដាក់ឈ្មោះសម្គាល់ប្រាសាទនេះ ដើម្បីឧទ្ទិសដល់ជន ជាតិភាគតិចនេះ ។ មួយវិញទៀតគឺ តាមអត្ថបទរបស់អ្នកស្រីកែវច័ន្ទបូរណ៍ ដែលគាត់បានសរសេរលើ គេហទំព័ររបស់ខ្លួនមានអត្ថន័យដូចតទៅ ៖ ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទង និង ប្រវត្តិ...
នៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា ឆ្នាំ២០១៨ នៅសារមន្ទីរជាតិមានប្រារព្ធតាំងពិព័រណ៍គ្រឿងអលង្ការមាសសម័យបុរាណក្រោមអធិបតី លោកជុំទាវ ឧបនាយករដ្ធមន្ត្រី មែន សំអន និង មន្ត្រីអ្នកមុខអ្នកការក្រសួងវប្បធ៌មជាច្រើនរូបទៀត ។ ពិព័រណ៍គ្រឿងអលង្ការមាសសម័យបុរាណ នេះត្រូវចាប់ធ្វើឡើងចាប់ពី ថ្ងៃទី ៤ មករា ឆ្នាំ ២០១៨ រហូតដល់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ...
ភូមិធម្មជាតិរុនតាឯក ជាភូមិគំរូមួយនៅបរិវេណអង្គរ ក្រៅពីការរៀបចំសួនដំណាំតាមបែបធម្មជាតិភូមិនេះនូវមានវប្បធ៌មបុរាណៗជាច្រើនទៀតដែល អ្នកភូមិរៀបចំធ្វើ ឡើងជាប្រចាំ ។ នៅពេលនេះភូមិធម្មជាតិរុនតាឯកបាន នឹង កំពុងរៀបចំពិធីបុណ្យពុទ្ធាភិសេកឆ្លង រោងឧបោសថគារ ឬសាឡុំ សាលាបុណ្យ និង ខ្លោងទ្វារព្រះត្រៃបិដក និង គម្ពីរ សាស្រ្តាស្លឹករឹត ដែលប្រព្រឹត្តទៅនៅចុង ខែធ្នូ ឆ្នាំ២០១៧ នេះ។ ពិធីឆ្លងសមិទ្ធផលនានា នៅភូមិធម្មជាតិរុនតាឯក នឹងត្រូវរៀបចំធ្វើនៅថ្ងៃ អាទិត្យ ១៤...
នៅព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានជូនដំណឹងមកថា ស.ស.យ.ក មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសូមជម្រាបជូនដំណឹងអំពីការដង្ហែគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស ។ ស.ស.យ.ក សូមបងប្អូនជនរួមជាតិ សាធារណជនទាំងអស់មេត្តាចូលរួមអបអរសាទរ និង រង់ចាំទទួលរតនវត្ថុដ៏មានតម្លៃវិសេសវិសាល ជាដួងព្រលឹងនៃបុព្វបុរសខ្មែរយាងត្រលប់មកមាតុភូមិកម្ពុជា ។ បើតាមការគ្រោងទុករបស់ក្រសួងវប្បធ៌ម និង វិចិត្រសិល្បះគ្រឿងអលង្ការមាស សម័យអង្គរ នេះនឹងមកដល់ប្រទេសកំណើតខ្លួនវិញ នៅថ្ងៃទី ៤ ខែមករា...
នៅព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៧ នេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើពិធីបួងសួងបារមីព្រះអង្គដង្កើ នៅមុខព្រះបរមរាជវាំងព្រមទាំងមានដង្ហែល្ខោនស្រមោលស្បែកពីមុខព្រះបរមរាជវាំងទៅរមណីយដ្ឋានវត្តភ្នំ ដើម្បីចូលរួអបអរក្នុងទិវាបេតិកភណ្ឌខ្មែរ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ។ ពិធីនេះធ្វើឡើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅរមណីយដ្ឋានវត្តភ្នំ ។ ការដែលធ្វើពិធីឡើងដើម្បីចូលរួមអបអរសាទរខួប...
នៅពេលនេះមន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី ៥ ផ្នែកខាងជើង និង ខាងត្បូង ព្រមជាមួយបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គទៀត ស្ថិតក្នុងប្រាង្គកណ្តាលនៃប្រាសាទប្រែរូប ជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ ។ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្មកំពុងរៀបចំរន្ទា និង ស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយក៏ត្រូវសម្រង់ចុះបញ្ជី និង សិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ ។ គម្រោងជួសជុលចម្លាក់តោ និង ព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលាសម្រាប់ថែទាំ ជួសជុលប្រមាណ ៦ ខែ...
ប្រាសាទត្រពាំងប្រើស ជាប្រាសាទបុរាណមួយ ដែលបង្កប់នៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ និង ខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅក្នុងដំណើរចុះទៅពិនិត្យមើលប្រាសាទនេះ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សចូលរួមការពារសម្បត្តិធម្មជាតិនៅក្នុងតំបន់ព្រៃឡង់រួមទាំងប្រាសាទបុរាណ ដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិនេះ ដើម្បីទុកសម្រាប់ការសិក្សា ស្រាវជ្រាវ និង ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និង បម្រើឱ្យវិស័យទេសចរណ៍។...