Edit

ទៅណា

តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយ Chill ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ តែងទទួលស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្តឥតដាច់នោះឡើយ ដោយនៅទីនោះសម្បូរទៅដោយទេសភាពធម្មជាតិមានសម្រស់ស្រស់ត្រកាល មានដើមឈើតូចធំ មានទឹកធ្លាក់គួរឱ្យចង់ងូតលេងកែកម្សាន្ត និង កន្លែងបោះតង់លម្ហែកាយសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងទៀតផង។ ក្រោយក្លាយជាទីកម្សាន្តដ៏ពេញនិយម តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ

«កែបវេស» ទីតាំងឆ្នេរកម្សាន្តថ្មីបំផុតរបស់កម្ពុជា បើកដំណើរការហើយជាមួយ​​សេវាកម្ម​ទេសចរណ៍​ថ្មីៗ​

ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋានបែបប្រណីត ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា បានប្រែក្លាយទៅជា «កែបវេស» ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយ។ ទីតាំងកម្សាន្តដែលបានផ្លាស់ប្តូរមុខមាត់ថ្មីនេះ បានបើកសម្ពោធដំណើរការនៅថ្ងៃទី ២៤ ខែមីនា

ចូលឆ្នាំទៅណា? តស់! ណាត់ Crush ទៅលេងកម្មវិធីសប្បាយៗជាច្រើន នៅព្រៃវែង ៤ ថ្ងៃ ដើម្បីអបអរឆ្នាំថ្មី

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ ខេត្តព្រៃវែង បានប្រកាសនឹងមានរៀបចំធ្វើកម្មវិធី «ឆ្នាំថ្មីព្រៃវែង ២០២៣» សម្រាប់ឱ្យភ្ញៀវទេសចរទាំងក្នុង និង

ដឹងតែសប្បាយទៀតហើយ! ចូលឆ្នាំថ្មីនេះ ខេត្តបាត់ដំបងធ្វើសង្រ្កាន្ត ៤ ថ្ងៃពេញ

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំធ្វើ «សង្រ្កាន្តបាត់ដំបង» សម្រាប់ឱ្យភ្ញៀវទេសចរទាំងក្នុង និង ក្រៅស្រុកបានចូលរួមសប្បាយរីករាយ។ យោងតាមសារបង្ហោះលើហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា

(វីដេអូ) សួនផ្កាកំពុងល្បីនៅសៀមរាប ទេសភាពស្អាតខ្លាំង មានកន្លែងថតរូបស្អាតគ្រប់ប្លង់

ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកន្លែងកម្សាន្តមួយកន្លែងនៅខេត្តសៀមរាប ដែលបានរៀបចំបន្ថែម បង្អួតសម្រស់ដ៏ស្រស់ត្រកាលជាមួយនឹងដើមឈើវល្លិ៍ សួនផ្កាស្អាតៗ ទាក់ចិត្តអ្នកទេសចរ ជាពិសេសអ្នកចូលចិត្តថតរូប។ យ៉ាងណាមិញ កន្លែងកម្សាន្តជាទីចាប់អារម្មណ៍របស់មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក

ស្មាននៅស្រុកគេ! តាមពិតកន្លែងស្ងប់ស្ងាត់ ស្រស់ត្រកាលមួយនេះ នៅជីផាតក្នុងខេត្តកោះកុងសោះ

កោះកុង មិនត្រឹមតែជាខេត្តដែលមានឆ្នេរសមុទ្រវែងអន្លាយនោះទេ តែថែមទាំងជាខេត្តមួយស្ថិតនៅ​ភាគនិរតីនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយកោះ និង ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្ត ជាដើម។ ទន្ទឹមទៅនឹងលក្ខណៈពិសេសជាច្រើននេះ

នាំ Crush ទៅលេងទៅ! កន្លែងថ្មីមួយនៅកែប ទេសភាពស្អាតខ្លាំង អង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់

មហាជននៅក្នុងបណ្ដាញសង្គម​នាំគ្នាផ្ទុះការចាប់អារម្មណ៍ កន្លែងលម្ហែមួយកន្លែង ដែលស្ថិតនៅក្នុងទឹកដីខេត្តកែប មានទេសភាពស្រស់ត្រកាល អាចអង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់។ ទីតាំងមួយនោះ មានឈ្មោះថា «The Wave»

(វីដេអូ) ស្អាតប្រណីត! វត្តខ្ចាស់នៅបន្ទាយមានជ័យ មានសំណង់ល្អល្អះធំស្កឹមស្កៃយ៉ាងទាក់ទាញ នឹងរៀបចំពិធីបញ្ចុះសីមាឆាប់ៗ

ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏ស្រស់ត្រកាលនៃវត្តអារាមខ្មែរមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ អារាមមួយកន្លែងនេះត្រូវបានគេស្គាល់ថា «វត្តប្រាសាទស្រះកណ្ដាល» ឬអាចហៅម្យ៉ាងទៀតថា «វត្តខ្ចាស់» មានទីតាំងស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ