Edit

ទៅណា

តោះ ! ទៅទស្សនាសត្វព្រៃកម្រៗនៅអាស្រមមេត្តាធម្មជាតិ !

អាស្រមមេត្តាធម្មជាតិ គឺជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃទាំងឡាយ ដែលនៅសល់ចុងក្រោយ  ហើយវាបានមករស់នៅ យ៉ាងសុខសាន្ត រួចផុតពីការបរបាញ់ និង ការកាប់ព្រៃយ៉ាងរង្គាល់ នៅតំបន់ភ្នំឱរ៉ាល់ ។

ទៅលេងសៀមរាបលើកក្រោយ ទៅទស្សនាសួនមេអំបៅនៅបន្ទាយស្រី ធានាជាប់ចិត្ត

ដើម្បីបម្រើដល់វិស័យទេសចរណ៍ និង ការផ្លាស់ប្តូរបរិយាកាសពីការទស្សនាប្រាសាទបុរាណទៅជាការទស្សនា ធម្មជាតិវិញនោះ នៅលើទឹកដីតំបន់អង្គរខេត្តសៀមរាបមានការបង្កើតមជ្ឈមណ្ឌលមេអំបៅមួយ ដែលមានទីតាំងស្ថិតនៅពាក់កណ្តាលផ្លូវរវាង ក្រុងសៀមរាប និង ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប

សម្រស់ធម្មជាតិ នៅរម​ណីយដ្ឋាន​ទឹកធ្លាក់អន្លង់​ស្វាយ​ ពិតជាស្រស់ស្អាតខ្លាំង នាដើមរដូវវស្សា

រមណីយ​ដ្ឋាន​ទឹកធ្លាក់ធម្មជាតិ​អន្លង់​ស្វាយមានចម្ងាយ​ ៥៧​ គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្តកំពង់ឆ្នាំង​ ដែលមានទីតាំងស្ថិត​នៅក្នុងភូមិ​ដូង​ស្លា ឃុំ​ក្បាល​ទឹក ស្រុក​ទឹក​ផុស ។ ដើម្បីទៅដល់ទីនោះ លោកអ្នកត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ​៥៣

តែប៉ុណ្ណេះ ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទបេងមាលា បានស្រួលហើយ!

ស្ពានឈើប្រវែង ២១៥ ម៉ែត្រ ដែលសាងសង់នៅប្រាសាទបេងមាលា ជំនួសស្ពានឈើចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោមនោះត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ។ បន្ទាប់ពីសាងសង់ស្ពានឈើនេះហើយ បានធ្វើឱ្យប្រាសាទនេះ កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង

ក្រៅពីជាកន្លែងគោរពសក្ការផ្នែកព្រះពុទ្ធសាសនា វត្ត​ឯឡការាមក៏ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ

ភ្ញៀវទេសចរ និង អ្នកដំណើរទាំងឡាយ កាលបើបានធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥នោះ ក៏គួរតែឆៀងចូលទស្សនា និង ថតរូបលេង នៅក្នុងសួនច្បារ នៅក្នុងបរិវេណវត្តឯឡការាមហៅ ពពែក្រោម

រីករាយជាមួយដំណើរកម្សាន្តបែបផ្សងព្រេងទៅបោះជំរំក្នុងព្រៃនៅតំបន់គិរីរម្យ

ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងភ្នំពេញទៅទស្សនារមណីយដ្ឋានគិរីរម្យបានតាមរយៈកំណាត់ផ្លូវជាតិលេខ៤ បន្ទាប់ពីធ្វើដំណើរទៅដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ នៅចំណុចផ្លូវបំបែកត្រែងត្រយឹងនឹងបានឃើញផ្លូវបំបែកទៅខាងស្តាំដៃមួយឆ្ពោះទៅកាន់តំបន់គិរីរម្យ ដែលមានសម្ងាយផ្លូវប្រមាណជា ២៧ គីឡូម៉ែត្រ។ បើធ្វើដំណើរពីរាជធានីភ្នំពេញទៅគឺមានចម្ងាយ ១១៤ គីឡូម៉ែត្រ

ស្ពានស្ទឹងបត់ក្លាយទៅរមណីយដ្ឋានទេសចរណ៍ថ្មីដ៏ទាក់ទាញ !

ក្រោយពីសម្ភោធច្រកទ្វារអន្តរជាតិស្ទឹងបត់ ជាផ្លូវការរួចមកនោះ នៅលើស្ពាននៃច្រកស្ទឹងបត់បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ថ្មីមួយទៀត នៅច្រកព្រំដែនកម្ពុជា-ថៃ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុងប៉ោយប៉ែតឡើយ ។ ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលថ្ងៃរសៀល មានភ្ញៀវទេសចរប្រមាណជា

ដំណើរផ្សងព្រេងទៅតំបន់ភ្នំម្រេចកង្កែបនៃជ្រលងតំបន់អារ៉ែង សប្បាយកប់ !

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេង (Jungle Trekking Adventure Tourism) នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍

បឹងទន្លេសាប មានវិសាលភាពធំបែបនេះផង !

ប្រជាជន​កម្ពុជា​ភាគច្រើន​ស្គាល់​បឹង​ទន្លេសាប​ តែ​គេ​មិនទាន់​ដឹង​ពី​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ នោះ​ទេ ។ ប្រជាជន​កម្ពុជា​ហៅ​បឹង​ទន្លេសាប ជា​កូន​សមុទ្រ​ទឹកសាប​ ដោយសារ​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ ។ បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹកធម្មជាតិ

ទេសភាពរមណីយដ្ឋាន ភូមិបៃតង ឃើញហើយ ចង់ទៅលេងភ្លាម !

ក្រោយពីទស្សនាប្រាសាទអង្គរដ៏ល្បីល្បាញលើលោករួចហើយ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ បានសំឡឹងទៅរកការសម្រាកលំហែកាយជាមួយ ទេសភាព និង ធម្មជាតិវិញម្តង ដែលនេះជាការផ្លាស់ប្តូរអារម្មណ៍ថ្មីមួយទៀត