ភ្នំណាមលៀរ ឬ ភ្នំលុប្រាណ ជាសម្រស់ព្រៃភ្នំធម្មជាតិមួយដ៏គួរឱ្យទាក់ទាញសម្រាប់ ភ្ញៀវទេសចរ ដែលបងប្អូនជនជាតិភាគតិចព្នងហៅថា ភ្នំថ្ម គ្មានដើមឈើមួយដើមដុះពីលើនោះទេ ហើយត្រូវបានប្រជាពលរដ្ឋរស់នៅទីនោះបញ្ជាក់ថា ភ្នំនេះជាទីគោរពសក្ការៈ របស់បងប្អូន ជនជាតិភាគតិចព្នង ។ ភ្នំណាមលៀរ ស្ថិតនៅក្នុង ភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ស្ថិតនៅភាគខាងជើង ក្រុងសែនមនោរម្យ នៃទីប្រជុំជន ខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម...
ប្រសិនបើលោកអ្នកទៅដល់ទឹកដី ខេត្តត្បូងឃ្មុំ នោះ អាចឆៀងចូលលំហែកាល នៅរមណីយដ្ឋាន រីលាក្សហោស៍ មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ គេអាចទៅ រីលាក្សហោស៍ បានដោយចេញពីផ្សារសួង ឆ្ពោះទៅខាងកើត រួចបត់ឆ្វេងតាមផ្លូវបញ្ជាការ សឹករងក្រុងសួង មានចម្ងាយប្រហែលជា៥០០ម៉ែតប៉ុណ្ណោះ លោកអ្នកនឹងបានទៅដល់គោលដៅនោះហើយ។ រីលាក្សហោស៍ជារមណីយដ្ឋាន ដែលមានទីធ្លាធំទូលាយ នៅទីនោះមានស្រះចិញ្ចឹមត្រី ទីលានកីទ្បាសម្រាប់មនុស្សធំ វាយប៉េងប៉ុង បុកប៊ីយ៉ា បាល់ទះ បោះប៊ូល អ្វីដែលពិសេសទៅទៀតនោះ គឺមានអាងហែលទឹកសម្រាប់កុមារ...
ប្រសិនបើលោក អ្នក ចូលចិត្តធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានធម្មជាតិនោះ លោកអ្នកមិនគួរមើលរំលង ទឹកធ្លាក់ឆាយខ្ពស់ ដែលមានទីតាំងស្ថិតនៅតំបន់អារ៉ែង ក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ឡើយ ។ ទឹកធ្លាក់ឆាយខ្ពស់ ជារមណីយដ្ឋានទឹកធ្លាក់ដ៏ប្រណិតមួយកន្លែង ក្នុងចំណោម អេកូទេសចរដ៏ល្អឯកជាច្រើនទៀត នៅតំបន់អារ៉ែង កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្តាលព្រៃភ្នំក្រមថ្ម មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ ទឹកធ្លាក់ឆាយខ្ពស់នេះមានប្រភពចេញពីជួភ្នំក្រវាញភាគខាងត្បូង ដោយហូរកាត់ព្រៃភ្នំក្រមថ្មរាប់រយគីឡូម៉ែត្រ ទើបមកដល់ទីនេះ រួចហូរធ្លាក់ទៅដៃសមុទ្រ គឺព្រែកជីផាតនេះឯង...
ក្រោយពីធ្វើការសិក្សារួចរាល់ជាស្ថាពររួចមកក្រុមអ្នកអភិក្ស ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ បានធ្វើការជួសជុលឡើងវិញ ស្ពានទ័ព ឬ ស្ពានអូរជីក ដែលមានទីតាំងស្ថិតនៅក្នុង ភូមិជើងទាន ឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឡើងវិញដោយមានការចូលរួម ពីក្រុមអភិរក្ស និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ លោក គឹម សុធិន ប្រធាននាយកដ្ឋាន នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណក្រសួងវប្បធម៌...
គេតែងនិយាយថា គ្មានការងារអ្វីពិបាកជាងធ្វើឪពុក-ម្តាយគេឡើយ តែទោះបីជាការងារនេះវាពិបាកប៉ុនណា នឿយហត់យ៉ាងណា ត្រូវរងនូវការឈឺចាប់ញាំញីដោយទុក្ខវេទនាយ៉ាងណា និង ត្រូវសម្រក់ទឹកភ្នែកយ៉ាងណា ក៏ម៉ែ-ពុកនៅតែអាចធ្វើបានដើម្បីកូន គឺមិនរួញរាឡើយ ព្រោះម៉ែ-ពុកសប្បាយចិត្តពេលមានកូនជាកូនរបស់ពួកគាត់ ។ សម្រាប់ពាក្យស្រឡាញ់របស់កូន ទោះបីមានត្រឹមតែលើបបូរមាត់ ក៏ម្តាយ-ឪពុកឥតថាអ្វីដែរ ព្រោះក្នុងចិត្តម៉ែ និង ពុក កូននៅតែជាកូន (កូនល្អក៏កូន កូនមិនល្អក៏កូន) ។ កូនគ្រប់គ្នាសុទ្ធតែចេះនិយាយដំបូងដោយសារម្តាយ និង ពុក ហើយធំធាត់ដឹងក្តីក៏ក្នុងរង្វង់ដៃម៉ែ-ពុកបីបាច់ថែរក្សា ។...
សព្វថ្ងៃនេះគេកត់សម្គាល់ឃើញមានយុវជនខ្មែរវ័យស្របាសគ្នាមួយភាគធំ បាននិយមយកការចាប់ដៃរលាក់ធ្វើជាគារវកិច្ចស្វាគមន៍ចំពោះគ្នា និង គ្នា ក្នុងជំនួបម្តងៗ ដែលគេឃើញយ៉ាងច្រើននោះគឺក្នុងជំនួបតុផឹកស៊ី ជាងការលើកដៃសំពះដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរទៅទៀត ដែលនេះវាស្ទើរតែជាទម្លាប់មួយរបស់ពួកគេក្នុងពេលបច្ចុប្បន្ន ។ ក្រោយមើលឃើញពីទង្វើបែបនេះ មានមហាជនមួយចំនួន ពិសេសចាស់ៗជំនាន់ដើម ក្នុងនោះមានទាំងព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ គ្រូបង្រៀន និង អ្នកនិពន្ធចាស់ថ្មីមួយចំនួន ព្រមទាំងអ្នកមានទំនោរប្រកាន់ខ្ជាប់ប្រពៃណីខ្មែរនោះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ ដោយបានចោទជាសំណួរថា តើការសំពះរបស់ខ្មែរដែលត្រូវពួកគេជាអ្នកបន្តវេន នឹងអាចមានការប្រឈមបាត់បង់ឬយ៉ាងណា បើនៅពេលនេះពួកគេមួយចំនួននោះបែរជានិយមយកការចាប់ដៃរលាក់ជាជាងការសំពះបែបនេះ ? ត្រង់នេះដែរមានសំណួរមួយបានចោទឡើងថា...
ប្រជាជន និង អ្នកស្រឡាញវប្បធ៌មមានការភ្ញាក់ផ្អើល និង កោតសរសើរយ៉ាងខ្លាំងដល់ក្រុម អ្នកភិរក្ស របស់ នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ នៃ ក្រសួងវប្បធ៌មនិង វិចិត្រសិល្បះ នៅពេលដែលក្រុមការងារនេះ កំពង់ធ្វើការជួសជុលប្រាសាទចតមុខ នៃក្រុមប្រាសាទ បាកាណ (ព្រះខ័ន្ធកំពង់ស្វាយ) នៅខេត្តព្រះវិហារ ហើយពួកអ្នកជំនាញបានកាយចេញនូវ ប្រអបព្រះបាត ព្រះពុទ្ធរូបមួយអង្គដែលបានបាក់បែក និង ប្រមូលផ្គុំរូបបដិមាដើម្បីរៀបចំ ដំណើរការជួសជុលឡើងវិញ ។...
ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរង គ្រោះថ្នាក់ដោយសារកំណើនភ្ញៀវទេសចរជាច្រើនចូលទៅទស្សនាប្រាសាទ ហើយជាន់លើឫស ឬលើដីក្បែរឫស ជាហេតុធ្វើឱ្យឫសឈើមានដំបៅ ក្រិន មានជំងឺ ហើយហាប់ដីមិនអាចដកដង្ហើមបាន។ នៅពេលនេះដើមឈើទាំងនោះ ត្រូវបាន អាជ្ញាធរជាតិអប្សរារៀបចំក្រាលកម្រាលក្តារលើឫសឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ ។ នៅក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃមុននេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានអាជ្ញាធរជាតិអប្សរា បានឆ្លៀតពេលចុះទៅពិនិត្យតាមដាន និង...
ការហែរបាំត្រុដិក្នុងរដូវបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរត្រូវបានគេកត់សម្គាល់ឃើញថាមិនខុសអ្វីពីជនជាតិចិនទេដែលគេតែងហែម៉ុងសាយនៅរដូវបុណ្យចូលឆ្នាំថ្មីមកដល់ដោយជំនឿថាដើម្បីដេញឧបទ្រពចង្រៃនៃឆ្នាំចាស់ចេញទៅហើយនាំយកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីចូលមកវិញ ។ ចំពោះ របាំត្រុដិ គឺជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ, សួយ និងព័រជាដើម ព្រមទាំងជនជាតិខ្មែរ នៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃ រត់ចូលស្រុកភូមិជាដើម។ តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី...
ល្បែងចោលឈូងឬបោះឈូងជាល្បែងម្យ៉ាងដែលគេតែងនិយមលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី ( ខែ ចេត្រ – ពិសាខ ) ដែលល្បែងនេះអាចលេងបានទាំងយុវជនយុវនារី ឬ មនុស្សចំណាស់ៗ ប្រុស – ស្រី ដោយមិនប្រកាន់។ អ្នកលេងល្បែងចោលឈូងត្រូវបានគេចែកគ្នាជា ២ ពួកប្រុសមួយពួក , ស្រីមួយពួកដែលក្នុងមួយពួក ៗ មានគ្នាចំនួន ពី ១០ នាក់ ឬ ២០...