Edit

ទៅណា

អ្នកអត់មានស្នេហ៍ កុំទៅខ្វល់ ខែក្រោយព្រឹត្តិការណ៍រះចំកំពូលអង្គរស្អាតណាស់ ទៅម្នាក់ឯងក៏សប្បាយដែរ

នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២១ មីនា ឆ្នាំ២០២០ ខាងមុខនេះព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងអាចកើតឡើងជាថ្មីម្ដងទៀត ។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យបំផុតនៃប្រាសាទអង្គរវត្ត ហើយជារៀងរាល់ឆ្នាំភ្ញៀវទេសចររាប់ពាន់នាក់តែងរងចាំផ្ដិតយកនូវរូបភាពដ៏អច្ឆរិយនេះ ។ គួរឱ្យដឹងថា

ចំណីអារម្មណ៍ថ្មី ទៅគយគន្ធសម្រស់ផ្កាត្របែកព្រៃ តាមផ្លូវទៅប្រាសាទខ្នារ​លើ​ភ្នំ​ដងរែក រដូវនេះរីកស្គុសស្គាយស្អាតណាស់​

ប្រសិនបើភ្ញៀវទេសចរចង់ទៅទស្សនាប្រាសាទខ្នារនៅលើភ្នំដងរែកនោះ មុននឹងបានទៅដល់យើងនឹងបានឃើញសម្រស់ផ្កាត្របែកព្រៃ កំពង់តែរីកស្គុសស្គាយ រង់ចាំស្វាគមន៍ទេសចរទាំងឡាយដែបានធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ ចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ប្រាសាទខ្នារ លើភ្នំដងរែក ដែលទិដ្ឋភាពបែបនេះមានតែនៅក្នុងរដូវរំហើយនេះប៉ុណ្ណោះ ។

លែងអស់ថ្លៃតូបហើយ! ដាក់តែកន្ទេលមួយ វេចបាយទឹកទៅខ្លួនឯង អង្គុយស្រូបវីតាមីនSea នៅកំពង់សោម

ប្រជាពលរដ្ឋ ដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សំរាមអោយបានស្អាត ។

ភ្នំសាងស្នេហ៍ តាមផ្លូវទៅដាក់ដាំ ដែនដីមណ្ឌលគីរី ទើបធ្វើផ្លូវឡើងថ្មី កាច់កុងដូចអន្ទង់ស្អាតខ្លាំង

ចេញពីទីរួមខេត្តមណ្ឌលគីរី តាមផ្លូវទៅដាក់ដាំប្រមាណជាង ៥គីឡូម៉ែត្រ អ្នកនឹងបានឃើញភ្នំមួយដែលមានទេស​ភាព​ស្អាតគ្រប់រដូវកាលមិនថាប្រាំង ឬវស្សា ដែលជាកន្លែងមួយអាចឱ្យអ្នកផ្ដិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃភ្នំ វាលស្មៅដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្នំ ។ ភ្នំនោះត្រូវបានគេដាក់ឈ្មោះថាភ្នំអណ្ដូងស្នេហ៍

មានទៅអស់អីប៉ុន្មាន! រៃលុយគ្នាតែម្នាក់តិចៗមក ទៅដេកជុំគ្នា ផ្ទះលម្ហែមួយទាំងមូលមាត់ព្រែកកំពត

ធ្លាប់ដែលគិតអត់ថាថ្ងៃណាមួយបបួលមិត្តភក្ដិមួយក្រុមទៅគេងមាត់ព្រែក មើលទេសភាព អាំងសាច់ញ៉ាំ ចាក់តន្ត្រីសប្បាយៗរំសាយស្ត្រេចចោលម្ដង? បើធ្លាប់គិតសូមបញ្ឈប់ការគិតហើយមកធ្វើវាឱ្យក្លាយជាការពិតទៅ ។ ផ្ទះលម្ហែជាប់មាត់ព្រែកខេត្តកំពត គឺជាទីកន្លែងដ៏ល្អបំផុតដែលអ្នកអាចជួបជុំមិត្តភក្ដិ គ្រួសារ និងមនុស្សជាទីស្រឡាញ់

ចាំទៅជិះកង់លេង! ផ្លូវសម្រាប់ជិះកង់ក្នុងតំបន់អង្គរ ក្រោមម្លប់ឈើត្រឈឹងត្រឈៃ សង់រួចហើយ

ផ្លូវ​សម្រាប់ជិះកង់​​ មាន​ទទឹង​ ២​ម៉ែត្រ បណ្ដោយ​ ២៣​គីឡូម៉ែត្រ នៅ​ក្នុងតំបន់អង្គរ​ ​កំពុងត្រូវបានស្ថាបនាឡើងក្នុង​គោលបំណង​ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ទេសចរកម្សាន្ត​ និងហាត់ប្រាណ

សួនបៃតង រំលេចសម្រស់ធម្មជាតិពិតៗ ក្នុងបរិវេណភូមិវប្បធម៌

ប្រសិនបើ ភ្ញៀវទេសចរ បានទៅដល់ខេត្តសៀមរាប ហើយបានចូលទៅទស្សនា នៅភូមិវប្បធម៌ វាពិតជាធ្វើឱ្យយើងមានការប្លែកភ្នែក ប្លែកអារម្មណ៍ជាមិនខានឡើយ ជាមួយនឹងសម្រស់បៃតងយ៉ាងស្រស់ស្អាតត្រូវបានគេរៀបចំឡើងដូចធម្មជាតិពិតៗ ក្នុងបរិវេណ ​ភូមិវប្បធម៌

រកនឹកកន្លែងដើរលេងថ្មីមិនឃើញ អាចទៅបោះតង់នៅ Resort ឆ្នេរកោងកាង ដឹងតែប្លែកអារម្មណ៍ហើយ

អ្នកដែលនិយមលម្ហែកាយ តាមបែបធម្មជាតិ ពិតជាមានការចាប់អារម្មណ៍មិនខាន កាលបើបានទៅសម្រាកលម្ហែកាយ នៅ  Resort ឆ្នេរកោងកាង ម្តងហើយនោះ ។ ទីនោះមានខ្យល់អាកាសល្អបរិសុទ្ធ

បានទៅលេង ទឹកធ្លាក់ព្រះនិម្មិត អាចឆ្លងទៅលេង កោះធា រឹតតែសប្បាយ

ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ដែលបានទៅលេងនៅ ទឹកធ្លាក់ព្រះនិម្មិត ដែលស្ថិតនៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ភាគច្រើនពុំចាប់អារម្មណ៍ នឹងបន្តដំណើរកម្សាន្ត

អង្គុយមើលថ្ងៃលិចលើភ្នំ អារ៉ែង គ្រវាត់ចោលអារម្មណ៍ហត់នឿយ រឿងមិនសប្បាយចិត្តឱ្យអស់

ធ្វើការមួយសប្ដាហ៍ទល់មួយសប្ដាហ៍ ត្រូវធ្វើដំណើរកក់ស្ទះចរាចរណ៍រាប់ម៉ោងទម្រាំដល់កន្លែងការងារ ត្រូវប្រឈមមុខនឹងផ្សែង ធូលីដីគ្រប់បែបយ៉ាង ។ ប្រិយមិត្តច្បាស់ជាមានអារម្មណ៍ថាហត់នឿយ ចង់រកកន្លែងធម្មជាតិៗ ស្ងប់ស្ងាត់មួយដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំភ្លេចរាល់រឿងរ៉ាវមិនសប្បាយចិត្តឱ្យអស់