ក្រុមបាល់ទាត់បឹងកេត បានក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០ ដោយប្រផិតប្រផើយ ក្រោយរកគ្រាប់បាល់នាចុងម៉ោងបន្ថែម ធ្វើឱ្យលើសពិន្ទុ Head to Head ទៅលើក្រុមព្រះខ័នរាជស្វាយរៀង។ ទាក់ទងទៅនឹងការឈ្នះពាននេះ ក្លិបបឹងកេត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន តាំងពីបុគ្គលិកនានា រហូតដល់កីឡាករដើម្បីឱ្យក្រុមខ្លាំង និង អាចលើកពានបាន ២ ឆ្នាំជាប់ៗគ្នា ។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបង្ហើបថាក្នុងការរៀបចំក្រុមទាំងមូលនាឆ្នាំ...
អគារបាល់ទាត់ដ៏ធំមួយស្ថិតនៅក្នុងឧទ្យានជាតិ Dalian’s Labour Park នៅក្នុងទីក្រុង Dalian នៃប្រទេសចិន ត្រូវបានអគ្គិភ័យលេបត្របាក់កាលពីយប់ថ្ងៃចន្ទ ទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងដោយសារទុស្សេខ្សែភ្លើងនៅក្នុងអគារបាល់ទាត់នោះ ហើយចំពោះការខូចខាតមិនទាន់មានតួលេខផ្លូវការបានបញ្ជាក់ច្បាស់នៅឡើយទេ តែគេមិនសង្ឃឹមឡើយថាអគារនេះនៅអាចបន្តឈរបានក្រោយពីអគ្គីភ័យនេះលេបត្របាក់នោះ។ សូមបញ្ជាក់ថា អគារបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោកមួយនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៥ ដែលវាជានិមិត្តរូបនៃបាល់ទាត់ប្រទេសចិន និង...
កាលពីពេលថ្មីៗនេះ អតីតកីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លិប Manchester United និង ជម្រើសជាតិអង់គ្លេស Wayne Rooney បានបង្ហោះនៅលើទំព័រផ្លូវការរបស់ខ្លួននូវរូបភាព ១ សន្លឹកដែលបង្ហាញអំពីការចុះកុងត្រាកូនប្រុសច្បងរបស់គេ Kai Rooney ឱ្យចូលរួមជាមួយនឹងអតីតក្លិបរបស់ខ្លួន ។ ក្នុងវ័យត្រឹមតែ ១១ ឆ្នាំតែប៉ុណ្ណោះ កូនប្រុសច្បង Rooney នឹងត្រូវរ៉ាប់រងតួនាទីជាខ្សែប្រយុទ្ធ ដែលពាក់អាវលេខ ១០ ដូចឪពុក ក្នុងឈុតយុវជនអាយុក្រោម ១៨...
ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស (English Premier League) ប្រចាំសប្តាហ៍ទី ១៤ ក្លិបបាល់ទាត់ Chelsea បានយកឈ្នះក្រុម West Ham United ដោយលទ្ធផល ៣ ទល់នឹង ០ នៅក្នុងទឹកដីរបស់ក្លិប Chelsea កាលពីយប់រំលងអាធ្រាត្រ ថ្ងៃអង្គារ៍ ទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ...
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាមជាច្រើនជុំវិញ រឿងរ៉ាវរបស់ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool ដោយថាគេនឹងចាកចេញពីក្លិបសព្វថ្ងៃរបស់គេ ដោយទៅរួមរស់ជាមួយនឹង Barcelona វិញ នាទីផ្សារដោះដូរខាងមុខនេះ ដោយសារតែខ្លួនមិនពេញចិត្ត ចំពោះការដកតំណែងប្រធានក្រុមចេញកាលពីប្រកួត UEFA Champions League ។ ជុំវិញរឿងរ៉ាវនេះ Salah បានចេញមុខបកស្រាយដោយត្រង់ៗក្នុងបទសម្ភាសមុនការប្រកួតទល់នឹង Crytal Palace ថា ខ្លួនរាងអន់ចិត្តបន្តិចមែន នឹងការដកតំណែងប្រធានក្រុម...
នៅក្នុងសប្តាហ៍ទី ១៤ នេះ ក្លិបបាល់ទាត់ Arsenal បានបន្តធ្លាក់ចំណាត់ថ្នាក់ជាបន្តដោយនៅពេលនេះ នៅឈរនៅលេខរៀងទី ១៥ នៃតារាងពិន្ទុ English Premier League ក្រោយពី ចាញ់ Everton ដោយលទ្ធផល ២ ទល់នឹង ១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ។ ការចាញ់លើកនេះបានធ្វើឱ្យ Arsenal មានត្រឹមតែ ១៤ ពិន្ទុ...
ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបន្តជ័យជម្នះរបស់ខ្លួននាប្រកួតទី ១៣ របស់ខ្លួនទល់នឹងក្រុម Leed United ដោយលត់ក្នុងលទ្ធផល ៦ ទល់នឹង ២ កាលពីយប់ថ្ងៃអាទិត្យ ទី ២០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ។ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ៦ គ្រាប់នេះ...
Christiano Ronaldo កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Juventus បានថ្លែងសារភាពទៅកាន់ការសម្ភាសមួយថា កីឡាករដែលខ្លួនស្រឡាញ់ និង ចូលចិត្តមើលតាមទូរទស្សន៍ជាងគេគឺកីឡាប្រដាល់ទៅវិញទេ តែដោយហេតុតែលោកមិនអំណោយផលសម្រាប់កីឡាករនេះ ទើបចាបើអាជីពបាល់ទាត់វិញ ។ កីឡាករសង្ហារូបនេះ បានបន្តថាបើការតាមដានទូរទស្សន៍វិញ និយាយដោយស្មោះត្រង់គឺលោកចំណាយពេលមើលកីឡាប្រដាល់ច្រើនជាងកីឡាបាល់ទាត់ឆ្ងាយណាស់ ។ លោកថាកីឡាបែបប្រយុទ្ធធ្វើឱ្យលោកជក់ចិត្តខ្លាំង ខណៈដែលបាល់ទាត់មិនស្ថិតនៅក្នុងចំណោមនេះឡើយ ។ គូរឱ្យដឹងដែរថា ម្តងម្តាលគេក៏ធ្លាប់ឃើញកីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោកមួយនេះ ហ្វឹកហាត់ប្រដាល់ដែរ ដែលលោកត្រូវបានគេដឹងថា មានគ្រូបង្វឹកជាកីឡាករប្រដាល់ដ៏ល្បីល្បាញ Conor McGregor ៕...
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានប្រកាសថាខ្លួននឹងទៅចូលរួមវគ្គជម្រុះ FIFA WORLD CUP ២០២២ ប្រចាំទ្វីបអឺរ៉ុប តបតាមការអញ្ជើញពីក្រុមខ្លាំងៗជាច្រើននៅតំបន់អឺរ៉ុប ។ ការទៅចូលរួមនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានបញ្ជាក់ថាខ្លួននឹងប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំងៗជាច្រើនដែលមានដូចជា ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់ និង លុចហ្សំបួ ជាដើម ដែលសរុបទាំងអស់គឺចំនួន ១០ ប្រកួត នៅថ្ងៃដែលប្រទេសទាំងនោះសម្រាកពីការប្រកួតក្នុងពូល ។ គួរឱ្យដឹងដែរថា កាតារគឺជាម្ចាស់ផ្ទះ...
ពានរង្វាន់ FIFA THE BEST 2020 បានប្រកាសជ័យលាភីហើយ ដោយបានធ្លាក់ទៅលើដៃកីឡាករវ័យ ៣៤ ឆ្នាំ Robert Lewandoski ដោយទទួលបាននូវកាបោះឆ្នោតច្រើនជាងគេ ខណៈដែលពាននេះ ត្រូវបានគេផ្តល់ឱកាសឱ្យប្រធានក្រុម និង គ្រូបង្វឹក ជម្រើសជាតិនីមួយៗធ្វើការបោះឆ្នោត ៣ ជម្រើស ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Christiano Ronaldo ដែលប្រជែងពាននេះដូចគ្នា បែរជាបោះឆ្នោតឱ្យគូប្រជែងខ្លាំងៗរបស់ខ្លួន រួមមាន...